យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គស្នងការនគរបាលជាតិ ផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកឲ្យបានជាអតិបរមា អគ្នស្នងការដ្ឋាននគរបាលជាតិ សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេសឲ្យបានជ្រាបដូចខាងក្រោម ៖
១-កម្លាំងនគរបាលចរាចរណ៍ ផ្លូវគោកនៅទូទាំងប្រទេស នឹងធ្វើការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ។
២-កងកម្លាំងនគរបាល ចរាចរណ៍ផ្លូវគោកនៅទូទាំប្រទេស នឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវ គោក និងអនុវក្រឹត្យខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើ កលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំង ឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឹងម៉ាត់។
៣-អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការអំពាវនាវ និងសំណូមពរយ៉ាងទទូច ដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេស ចូលរួមសហការ និងគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិខ្លួនឯងផ្ទាល់ និងអ្នកដទៃ ដោយស្មារតីទទួល ខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា កម្លាំងនគរបាល បានត្រៀមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេស ចំនួនជិត ៤០០០នាក់ លើគោលដៅចំនួន៥៦៨នៅទូទាំងប្រទេស៕
ផ្ដល់សិទ្ធិដោយ៖ khmernas