header ads

Sponsor

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា លោក តូច ចាន់នី បាននិយាយថា អ្នកសុំទាន និងជនពិការខ្លះ ត្រូវបានជនទុច្ចរិតប្រើប្រាស់ជាឈ្នាន់ ដើម្បីរកលុយឱ្យរូបគេ។

ថ្លែងក្នុងនៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី២៨ មេសានេះ លោក តូច ចាន់នី បានបញ្ជាក់ថា លោកក៏ធ្លាប់ឃើញផ្ទាល់ភ្នែកចំពោះករណីកេងប្រវ័ញ្ចលើអ្នកសុំទាន និងជនពិការនេះដែរ។ លោក អះអាងថា លោកធ្លាប់ឃើញបុរសម្នាក់ បានជិះរថយន្តទៅយកប្រាក់ពីលោកយាយៗ ដែលដើរសុំទានគេតាមដងផ្លូវសាធារណៈម្ដង។ បើតាមលោក តូច ចាន់នី ក្រសួងកំពុងតាមដានរឿងនេះ។ លោកក៏អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធចូលរួមទប់ស្កាត់ករណីប្រើប្រាស់មនុស្សចាស់ និងកុមារ ដើរសុំទាននេះផងដែរ។

កន្លងមកមន្រ្តីជាប់កិច្ចសន្យារបស់មន្ទីរសង្គមកិច្ច រួមជាមួយបក្ខពួក៣នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីកេងប្រវ័ញ្ចពលកម្ម កុមារ មនុស្សចាស់ជរា និងញុះញង់អនីតិជនឲ្យដើរសុំទាន កាលពីខែតុលា ឆ្នាំ២០១៧ ។ ក្រោយចាប់ខ្លួនហើយ តុលាការក៏សម្រេចឃុំខ្លួនពួកគេទាំងនោះតែម្ដង៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post