Sponsor

នាថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមការងារបស់ក្រុមហ៊ុន vivo បានអញ្ជើញស្ម័គ្រចិត្តប្រគល់ជូន នូវផលិតផលសុខាភិបាលមួយចំនួនដល់ក្រសួងសុខាភិបាល តាមរយៈមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលក្នុងនោះរួមមាន អាវការពារចំនួន ១៨០ កំប្លេ ម៉ាស់ការពារ ៥០,០០០ និងអាល់កុលចំនួន ៣ កេសផងដែរ ដោយក្រុមការងារបស់ក្រុមហ៊ុន vivo បានប្រគល់ជូនផ្ទាល់ ទៅលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងសហការីរបស់លោក។

សូមធ្វើការប្រុងប្រយ័ត្ន រាល់ការធ្វើដំណើរមិនថាទីជិត ឬ ឆ្ងាយសូមពាក់ម៉ាស់ និងលាងសម្អាតដៃជាមួយទឹកអាល់កុលឲ្យបានខ្ជាប់ខ្ជួន។

តែចំពោះពេលស្នាក់នៅផ្ទះវិញ ការលាងដៃនឹងសាប៊ូជាការគ្រប់គ្រាន់ទៅហើយក្នុងការរក្សាអនាម័យ ដើម្បីជៀសវាងការឆ្លងមេរោគ Covid-19។

ក្រៅពីការប្រគល់ជូននូវផលិតផលសុខាភិបាលខាងលើ ក្រុមការងារក្រុមហ៊ុន vivo សូមថ្លែងអំណរគុណអស់ពីចិត្ត ចំពោះលោកវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា និងជំនួយការនានា ដែលកំពុងតែខិតខំអស់ពីសមត្ថភាព ក្នុងពេលវេលាដ៏លំបាកនេះ និងជូនពរឲ្យប្រជាពលរដ្ឋយើងគ្រប់គ្នាមានសុវត្ថិភាព និងសុខភាពល្អ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor