header ads

Sponsor

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និយោជក និងកម្មករនិយោជិតទាំងអស់ ចូលរួមរំលឹកខួបលើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ឧសភានៅតាមផ្ទះរៀងៗខ្លួន ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុត្នប្រឆាំងនឹងការឆ្លងនៃជំងឺកូវីដ១៩។

សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អបអរខួបលើកទី ១៣៤ ឆ្នាំ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលផ្សព្វផ្សាយនៅថ្ងៃនេះ ក៏បានប្រាប់ឲ្យក្រសួងដែលពាក់មួយចំនួន បន្តផ្សព្វផ្សាយការណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត និងពលករកម្ពុជាដែលត្រឡប់មកពីស្រុកកំណើតវិញ ចូលរួមធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការបង្ការនៃជំងឺកូវិដ១៩។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ក៏ឲ្យក្រសួង និងស្ថាប័នដែលពាក់ទាំងអស់ត្រូវជើសរើសទីតាំងសមស្របណាមួយ ដើម្បីចងបដាពាក្យស្លោកតាមខ្លឹមសារដូចជា ជយោ!ព្រះរាជណាចក្រកម្ពុជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា និងពាក្យថា សន្តិភាពនឹងការងារសមរម្យ ជាដើម៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post