វេជ្ជបណ្ឌិតជឿថាស្ត្រីម្នាក់ដែលបានរួចផុតពីការរងរបួសដោយគ្រាប់កាំភ្លើងជិតនឹងទ្រូងរបសនាង ហើយត្រូវបានសង្គ្រោះដោយសារតែ សុដន់របស់នាងដែលបានវះកាត់ដាក់ស៊ីលីកូន។
នៅក្នុងករណីសិក្សាមួយដែលត្រូវបានចុះផ្សាយនៅលើ ទស្សនាវដ្តីវេជ្ជសាស្រ្ត SAGE កាលពីសប្តាហ៍មុន គ្រូពេទ្យបានពិពណ៌នាពីរបៀបដែលសុដន់ស៊ីលីកូនបានផ្លោងគ្រាប់ចេញពីសរីរាង្គសំខាន់របស់ស្ត្រីម្នាក់ដែលមានអាយុ ៣០ឆ្នាំ ឧប្បត្តិហេតុដែលបានកើតឡើងនៅឆ្នាំ ២០១៨

វេជ្ជបណ្ឌិត Giancarlo McEvenue បានប្រាប់ CNN ថា នៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា គឺជាករណីមួយក្នុងចំណោមករណីមួយចំនួនដែលបានកត់ត្រានៅក្នុងអក្សរសិល្ប៍វេជ្ជសាស្ត្រដែលការផ្សាំសុដន់ដើរតួក្នុងការជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺ និងឧទាហរណ៍នៃការផ្សាំស៊ីលីកូនធ្វើដូច្នេះបាន ។ក្រុមវេជ្ជបណ្ឌិតបានកត់សម្គាល់ថាការផ្សាំស៊ីលីកូនទំនងជាទទួលខុសត្រូវចំពោះការផ្លោះទិសដៅរបស់គ្រាប់កាំភ្លើង ហើយទីបំផុតជួយសង្គ្រោះអាយុជីវិតស្ត្រី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor