Sponsor

សហរដ្ឋអាមេរិកផ្ដល់ជំនួយចំនួន ១,៥លានដុល្លារដល់កម្ពុជាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ ១៩​កាលពីពីថ្ងៃទី ២៧ ខែ មេសា នៅទីស្តីការក្រសួងសុខាភិបាល។

លោក W. Patrick Murphy ឯកអគ្គ​រដ្ឋទូត​អាមេរិកប្រចាំកម្ពុជាបានសរសេរតាមបណ្ដាញសង្គម Twitterថា ៖ « ពិតជាមានកិត្តិយសណាស់ក្នុងការប្រកាសអំពីការចូលរួមវិភាគទានបន្ថែមរបស់សហរដ្ឋអាមេរិកចំនួន ១,៥ លានដុល្លារដើម្បីជួយដល់ប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ » ។

លោកបញ្ជាក់ថា ចាប់តាំងពីផ្ទុះឡើងនៃជំងឺ កូវីដ ១៩មកសហរដ្ឋអាមេរិកបានផ្តល់ថវិកាជាង ៣.៥ លានដុល្លារដល់កម្ពុជាក្នុងការឆ្លើយតប និងទប់ស្កាត់ការរីករាលដាលនៅប្រទេសកម្ពុជា។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលឲ្យដឹងថា ត្រឹមថ្ងៃទី ២៨ ខែ មេសានេះចំនួនអ្នកឆ្លងជំងឺ កូវីដ ១៩ មានការថមថយខ្លាំង ខណៈដែរអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសល់ត្រឹម ៣នាក់ប៉ុណ្ណោះ និងអ្នកឆ្លងសរុបត្រឹម ១២២នាក់៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor