header ads

Sponsor

លោក ហេង សួរ មន្រ្តីអ្នកនាំងពាក្យក្រសួងការងារថា ពលករខ្មែរដែលធ្វើការនៅប្រទេស កូរ៉េ អាចនឹងត្រូវលុបទិដ្ឋាការចោល បើសិនជាមកលេងកម្ពុជាក្នុងអំឡុងពេលកូវីដ​១៩។

លោក ហេង​សួរទទូចយ៉ាងដូច្នេះថា៖« សូមបងប្អូនពលករនៅកូរ៉េ កុំអាលមកលេងខ្មែរ បើមកត្រូវដាក់ដោយឡែក 14 ថ្ងៃ ពេលទៅវិញគេឃាត់ 14ថ្ងៃ ហើយអាចគេលុបទិដ្ឋាការចោលទៀត »។

កាលពីថ្ងៃទី ២៧ ខែមេសាកន្លងទៅ មានពលករខ្មែរធ្វើការងារនៅប្រទេសកូរ៉េ ៥នាក់ដែលទើបមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយត្រឡប់ទៅវិញត្រូវបានជាប់នៅព្រលានយន្ដហោះ ដោយសារតែថៅកែរោងចក្រមិនទាន់អនុញ្ញារឱ្យចូលធ្វើការ ហើយតម្រូវឲ្យដាក់ដាច់ដោយឡែក​រយៈពេល១៤ថ្ងៃ។

យ៉ាណាមិញ តាមតួរលេខឲ្យដឹងថា មានពលករខ្មែរដែលកំពុងធ្វើការងារក្រៅប្រទេសជាង ១លាននាក់ នៅពុំមានទាន់មានអ្នកឆ្លងជំងឺកូវីដ ១៩ នៅឡើយទេ។នេះតាមការបញ្ជាក់របស់ លោក ហេង សួរ នៅក្នុងសន្និសីទកាសែត ស្តីពីបច្ចុប្បន្នភាពនៃការចត្តាឡីស័កកម្មករកាលពីថ្ងៃទី ២៧ ខែ មេសា៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post