header ads

Sponsor

លោក បុិច បូឡែន គឺជាសហស្ថាបនិក  ជាអគ្គនាយក  និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Westline Education Group Co., Ltd. ដែលជាគ្រប់គ្រងលើសាលាមួយចំនួនដូចជា សាលា Westline,  សាលា Northline,  វិទ្យាស្ថានអភិវឌ្ឍន៍ការអប់រំ, សាលាអន្តរជាតិ Apple Tree, និងសាលាអន្តរជាតិ Forest Hill។ ក្រៅពីសាលារៀនលោកពេជ្រ ប៉ូឡែនក៏មានអាជីវកម្មផ្សេងពីនេះទៀតផងដែរដូចជា សណ្ឋាគារ ហាងកាហ្វេ  កិច្ចការទំនាក់ទំនងសាធារណៈនិងប្រព័ន្ធផ្សព្វផ្សាយ និងពាណិជ្ជកម្មផ្គត់ផ្គង់សំភារៈសិក្សា។ លោក បុិច បូឡែន ក៏ធ្លាប់ធ្វើជាប្រធាននៃ Junior Chamber International ក្នុងឆ្នាំ២០១៦ និងធ្លាប់ធ្វើជាអនុប្រធានសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា និងធ្លាប់ធ្វើជាប្រធាននៃ BNI-CEO។ លោកក៏ជាសហស្ថាបនិកមួយរូបដំបូងគេនៃក្រុមអ្នកវិនិយោគនៅកម្ពុជាដែលមានឈ្មោះថា Cambodia Investor Club ផងដែរ។
លោក បុិច បូឡែន បានលើកឡើងថា៖ ក្រោយពីជជែកលេងជាមួយឯកឧត្តម Chea Chanboribo រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាក្រុមហ៊ុន ក៏មានការឆ្លុះបញ្ចាំងបន្ថែមថា ក្រៅពីការបញ្ចុះតម្លៃ សាលារៀន គ្រូបង្រៀនប្រឹងប្រែងយ៉ាងខ្លាំង និងចំណាយយ៉ាងច្រើនដើម្បីផលិតមេរៀន និងបង្រៀនសិស្សតាមមធ្យោបាយ និងវិធីសាស្រ្តចម្រុះជាច្រើន តែផលលំបាកអាណាព្យាបាលក៍នៅតែមាន។ នេះជាបញ្ហាប្រឈមមួយចំនួនដែលសាលា និងអាណាព្យាបាលត្រូវរួមគ្នាធ្វើ៖
១. មានឧបករណ៍ សម្ភារសមស្របគ្រប់គ្រាន់សម្រាប់សិស្សរៀនអនឡាញ។
២. មានកម្មវិធីសិក្សាជាក់លាក់សម្រាប់សិស្សដែលអាចធ្វើស្វ័យសិក្សាបាន។
៣. សម្រាប់កុមារតូច ត្រូវបត់បែនកាលវិភាគបង្រៀនតាមពេលទំនេររបស់អ្នកអាណាព្យាបាលដែលរវល់ធ្វើការ និងប្រាស្រ័យទាក់ទងគ្នាអោយបានយល់ច្បាស់ពីចំណុចសិក្សាប្រចាំថ្ងៃ និងសប្តាហ៍ជាមួយអ្នកអាណាព្យាបាលដើម្បីជួយបង្រៀនចំណុចសិក្សានោះបន្ថែម។
៤. អាណាព្យាបាលត្រូវចេះ និងដឹងច្បាស់ពីរបៀបប្រើបច្ចេកវិទ្យាបង្រៀន និងវេទិកាដែលរក្សាទុកខ្លឹមសារមេរៀនដែលអ្នកអាណាព្យាបាលអាចចូលទៅមើល និងទាញយកមកបង្រៀនកូនបន្ថែមពេលទំនេរ (WEG Education YouTube Channel & WEG Education TV)
៥. បង្កើតគោលការណ៍ និងវិន័យស្វ័យសិក្សា និងស្តង់ដាបរិដ្ឋានសិក្សាសម្រាប់សិស្សដែលគ្រូ និងអ្នកអាណាព្យាបាលយល់រួមគ្នា និងតាមដានការសិក្សា។
៦. បង្កើតថ្នាក់រៀនឌីជីថល ដែលសិស្សអាចរៀនដោយមើលវីដេអូ មើលអត្ថបទ ធ្វើលំហាត ពិភាគ្សាជាក្រុម ជាមួយគ្រូ ប្រលង និងទទួលសញ្ញាបត្របានតាមអនឡាញ។ បណ្តាញសាលារៀន Westline Education Group Co., Ltd. នឹងមានDigital Classroom នេះពីពាក់កណ្តាលខែ៥ទៅ។
៧. គ្រូបង្រៀន និងអ្នកអាណាព្យាបាលត្រូវអំណត់ យល់យោគគ្នា ខិតខំរៀនពីមធ្យោបាយ និងវេទិកាសិក្សាអនឡាញនេះដែរ ដោយសារយើងមិនមែនត្រូវការវាតែអំឡុងពេលកូវីដទេ។ វាជាអនាគតនៃប្រព័ន្ធអប់រំរបស់យើងពីពេលនេះ ទៅថ្ងៃក្រោយ (Digital Classroom, Online Learning, Blended Learning, EdTech)។
បណ្តាញសាលារៀនយើងទាំងអស់កំពុងអនុវត្ត និងអភិវឌ្ឍបន្ថែមចំណុចទាំងអស់នេះ ដើម្បីជម្រុញគុណភាពអប់រំយើងឲ្យបានខ្ពស់បំផុតតាមដែលអាចធ្វើបាន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post