Sponsor

អាជ្ញារធខេត្តកោះកុងសម្រេចដាក់ជនជាតិចិន៨នាក់និងខ្មែរម្នាក់ ឱ្យនៅដាច់ដោយឡែកដើម្បីតាមដានរកករណីសង្ស័យកូវីដ១៩។ នេះបើតាមព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តកោះកុងកាលពីថ្ងៃទី១៤ខែមេសា។

បុរសជនជាតិចិនទាំង៨នាក់ខាងលើនេះ បានធ្វើដំណើរតាមយន្តហោះពីខេត្តហ៊ូប៉ីប្រទេសចិន ដែលតំបន់ដែលផ្ទុះឡើងដំបូងនៃជំងឺកូវីដ១៩ ឆ្ពោះត្រង់មកព្រលានយន្តហោះភ្នំពេញអន្តរជាតិពោចិនតុងនៅថ្ងៃទី១៣ខែមេសា។ ពួកគេបានបន្តធ្វើដំណើរភ្លាមពីភ្នំពេញមកក្រុមហ៊ុនវារីអគ្គិសនីតាតៃខេត្តកោះកុង ខណៈបុរសខ្មែរម្នាក់ជាអ្នកបើកបររថយន្តឱ្យជនជាតិចិននោះ។

បើតាមការលើកឡើងរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី សុខាភិបាល បញ្ជាក់ប្រាប់ថាបច្ចុប្បន្ន ក្រសួងបានធ្វើវិភាគសំណាកសរុបជាង ៣០០០ ហើយបើគិតលើចំនួនប្រជាជន ១លាននាក់មាន ១៥៦សំណាកដែលបានធ្វើវិភាគ ដែលជាចំនួនច្រើនជាងបណ្ដាប្រទេសមួយចំនួននៅអាស៊ាន ដូចជា ភូមា ឡាវ ឥណ្ឌូនេស៊ី និង ហ្វីលីពីន៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor