header ads

Sponsor

ពលរដ្ឋ ១លាននាក់ប្រឈមខ្វះអាហារដោយសារដំណាំ២សែនហិកតាត្រូវបំផ្លាញដោយសត្វកណ្ដូប ប្រជាជនមួយលាននាក់នៅក្នុងប្រទេសអេត្យូពី កំពុងត្រូវការជំនួយស្បៀងអាហារបន្ទាន់ បន្ទាប់ពីពួកគេទើបមានការប្រឈមដ៏ហេតុការណ៍អាក្រក់បំផុតមួយមិនធ្លាប់មាន នាប៉ុន្មានទស្សវត្សមកនេះ ដែលបង្កឡើងពីសត្វកណ្តូបវាលខ្សាច់។

អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិបានលើកឡើងថ្ងៃច័ន្ទទី១៣មេសាថា ផ្ទៃដីដាំដុះជិត២សែនហិកតានៅក្នុងប្រទេសអេត្យូពី ត្រូវបានបំផ្លាញដោយសត្វកណ្ដូបវាលខ្សាច់ ដែលបណ្តាលឱ្យបាត់បង់គ្រាប់ធញ្ញជាតិជាង៣៥៦.០០០តោន ក្នុងនោះមានដូចជាស្មៅធញ្ញជាតិ ពោត និងស្រូវសាលី។

ចំណែកផ្ទៃដីវាលស្មៅចំនួន១,៣លានហិកតាទៀត ក៏ត្រូវបានរងផលប៉ះពាល់ដោយកាត់បន្ថយផ្ទៃដីរហូតដល់៦១%នៅក្នុងតំបន់សូម៉ាលី។

ការប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់សត្វកណ្តូប កាន់តែមានការពិបាកឡើយ ដោយសារនៅចំពេលកំពុងកើតមានវិបត្ដិនៃជំងឺកូវីដ១៩។

ទីភ្នាក់ងារអង្គការសហប្រជាជាតិបានប្រកាសថា បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើននៅខែមីនា បានធ្វើចំនួនសត្វល្អិតកើនឡើងកាន់ច្រើន ហើយមិនត្រឹមតែគំរាមកំហែងប្រទេសអេត្យូពីប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងគំរាមកំហែងប្រទេសកេនយ៉ា សូម៉ាលី ប្រទេសអ៊ូហ្គង់ដា យេម៉ែន អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីតជាដើម៕ ប្រភព៖Bloomberg

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post