header ads

Sponsor

ក្រុមអ្នកតវ៉ាបានធ្វើដំណើរតាមដងផ្លូវក្នុងរដ្ឋនានានៅទូទាំងសហរដ្ឋអាមេរិក ដើម្បីទាមទារឲ្យ អភិបាលរដ្ឋទាំងនោះ ដកបទបញ្ជាឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះដើម្បីបើកទ្វារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីត្រូវបានបិទដោយសារជំងឺរាតត្បាតកូវីដ១៩។

ការប្រមូលផ្តុំគ្នារបស់ក្រុមបាតុករនេះ មាននៅរដ្ឋអារីហ្សូណា រដ្ឋខូឡូរ៉ាដូ រដ្ឋម៉ុនតាណា និងរដ្ឋវ៉ាស៊ីនតោនជាដើមកាលពីថ្ងៃអាទិត្យម្សិលមិញ។ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានផ្តល់សញ្ញាគាំទ្រដល់ការតវ៉ានេះ។

សហរដ្ឋអាមេរិកបានក្លាយជាចំណុចកណ្តាលនៃវិបត្តិកូវីដ១៩ ដែលមានករណីឆ្លងជាង៧៣៥.០០០នាក់ និងមានអ្នកស្លាប់ប្រមាណ៤០.០០០នាក់ ប៉ុន្តែសញ្ញាបានលេចចេញថា វាឈានដល់កម្រិតកំពូលនៃការផ្ទុះ ហើយអត្រាឆ្លងកំពុងតែថយចុះនៅក្នុងរដ្ឋមួយចំនួន។

អភិបាលរដ្ឋនៅក្នុងរដ្ឋជាច្រើនបានចាប់ផ្តើមពិភាក្សាគ្នា ដើម្បីរៀបចំផែនការបើករដ្ឋឡើងវិញ ចំពេលមានសញ្ញានៃការធ្លាក់ចុះនេះ ប៉ុន្តែរដ្ឋផ្សេងទៀតនៅតែស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដដែល ដោយបន្តបញ្ជាឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ ដើម្បីប្រាកដថា ការរាតត្បាតជំងឺកូវីដ១៩ អាចគ្រប់គ្រងបានទាំងស្រុង។

អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom គឺជាមនុស្សដំបូងគេនៅក្នុងប្រទេសអាមេរិក ដែលបានចេញបទបញ្ជាឱ្យពលរដ្ឋបន្តស្នាក់នៅក្នុងផ្ទះបន្ថែមទៀត បន្ទាប់ពីបានបិទរដ្ឋដែលមានប្រជាជនច្រើនបំផុតចាប់តាំងពីថ្ងៃទី១៩ខែមីនា។

ចំណែករដ្ឋនៅជិតខាងគ្នា ដូចជារដ្ឋវ៉ាស៊ីនតោននិងអូរីហ្គោន ក៏បានប្រកាសឱ្យពលរដ្ឋ១១.៥លាននាក់ បន្តស្នាក់នៅផ្ទះបន្ថែមទៀត។

អភិបាលរដ្ឋរដ្ឋញូវយ៉កលោក Andrew Cuomo បានប្រកាសនៅសប្តាហ៍នេះថា រដ្ឋនឹងពង្រីកវិធានការណ៍ស្នាក់នៅក្នុងផ្ទះរហូតដល់ថ្ងៃទី១៥ខែឧសភា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអំពីវីរុសប្រចាំថ្ងៃរបស់គាត់នៅថ្ងៃអាទិត្យម្សិលមិញ លោក Cuomo បានជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះអ្នកមានគ្រុនក្តៅ និងត្រូវនៅដោយឡែកពីពលរដ្ឋនៅរដ្ឋដែលបានបើកដំណើរឡើងវិញ។

លោក Cuomo បាននិយាយថា ការបន្តវិធានការទាំងនេះ ដើម្បីធ្វើឱ្យប្រាកដថា ការរាតត្បាតនៃជំងឺកូវីដ១៩ អាចគ្រប់គ្រងបាន។

លោក ត្រាំ ដែលជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានគាំទ្រការធ្វើបាតុកម្មប្រឆាំងនឹងវិធានការទប់ស្កាត់ដ៏តឹងរ៉ឹងនេះ ដោយបាននិយាយកាលពីថ្ងៃសុក្រថា ការចេញបញ្ជានៅក្នុងរដ្ឋមិនីសូតា រដ្ឋមីឈីហ្គែននិងរដ្ឋVirginia គឺតឹងតែងពេក។ អភិបាលរដ្ឋវ៉ាស៊ីនតោនលោក Jay Inslee បានហៅការគាំទ្ររបស់លោក ត្រាំ ចំពោះក្រុមបាតុករ ថាជារឿងដ៏គ្រោះថ្នាក់ដើម្បីលើកទឹកចិត្តឱ្យមានការមិនចុះសម្រុងនឹងច្បាប់រដ្ឋ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post