header ads

Sponsor

នៅថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០២០​ អាជ្ញាធរជាតិអប្សរាបានបន្តការងារកែលម្អផ្លូវថ្នល់ចំនួន​០២ខ្សែ​ ជាបន្តទៀត​ ក្រោយបានអាក់ខានដោយសារការរាតត្បាតនៃជំងឺវីត​-១៩​។ ផ្លូវទាំងពីរខ្សែនេះរួមមាន​ ទី១​ ចាប់ពីផ្លូវជាតិលេខ៦​ ត្រង់ចំណុចរង្វង់មូលព្រះនរាយណ៍​ រហូតដល់មុខព្រលានយន្តហោះ​ ដែលមានទទឹង​១០ម៉ែត្រ​ ប្រវែង​២.១៨១ម៉ែត្រ​ ប្រភេទបេតុងកៅស៊ូ​ (AC) ពណ៌ខ្មៅ​ និងទី២​ ចាប់ពីផ្លូវជាតិលេខ៦​ ត្រង់ចំណុចច្រកចូលប្រាសាទព្រះគោ​ រហូតជុំវិញប្រាសាទបាគង​ ដែលមានទទឹង​៥-៦ម៉ែត្រ​ ប្រវែង​២.៧៨១ម៉ែត្រ​ ប្រភេទបេតុងកៅស៊ូ​ (AC) ពណ៌ក្រហមចាស់។
ការកែលម្អផ្លូវថ្នល់នេះក្នុងគោលបំណងសម្រួលការធ្វេីដំណេីររបស់ប្រជាលរដ្ឋ​និងបម្រេីដល់វិស័យទេសចរណ៍ផងដែរ។ សូមបញ្ជាក់ជូនជ្រាបថា ការជួសជុលកែលម្អផ្លូវខាងលេីនេះបានចាប់ផ្តេីមអនុវត្តតាំងពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០​ កន្លងមកម្ល៉េះ៕







ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post