header ads

Sponsor

រតនគិរី៖ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ នៅស្រុកបរកែវ ខេត្តរតនគិរី មានករណីស្រ្តីជាម្តាយបាននាំកូនប្រុសមកមន្ទីរពេទ្យបង្អែក ស្រុក ដោយសារមានអាការៈក្តៅខ្លួន។

កូនប្រុសស្រ្តីខាងលើមានឈ្មោះ ឈឿន សំណាង មុខរបរសុីឈ្នួលបេីកអុិចឆាយដី នៅភ្នំពេញ (កោះក្របី) ដែលកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០កន្លងមក គាត់បានឡេីងមកលេងឳពុកម្តាយ រស់នៅភូមិលេីតូច ឃុំកក់ ស្រុកបរកែវ មានមុខរបរជាអ្នកជៀរជរ័ចំការកៅស៊ូ។

បន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យរួចមក ឃើញថាយុវជនខាងលើមានកំដៅខ្លួន៣៨អង្សារ និងមានអាការៈក្អក ឈឺក ហើយត្រូវបានបូមឈាមតេស្តរហ័ស ឃើញវិជ្ជមានជំងឺគ្រុនចាញ់ និងក៏បាន យកសំណាកដើម្បីទៅពិនិត្យតេស្តរកកូវីដ១៩ នៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញផងដែរ។

ចំពោះវិធានការបន្តម្តាយ និងកូនខាងលើត្រូវបានគ្រូពេទ្យសម្រេចធ្វើចត្តាឡីស័ក រីឯលទ្ធផលនៃការធ្វើតេស្តត្រូវរងចាំនៅថ្ងៃស្អែក។ ដោយឡែក សមាជិកក្រុមគ្រួសាររបស់គាត់ មាន៤នាក់ ក្រុមគ្រូពេទ្យនឹងចុះធ្វើការពិនិត្យតាមដានសុខភាពផងដែរ។

សូមបញ្ជាក់ថារហូតមកដល់ពេលនេះខេត្តរតនគិរីពុំទាន់មានករណីវិជ្ជមាននៃមេរោគកូវីដ១៩លើជនសង្ស័យណាម្នាក់នោះទេ។ ហើយសំណាកជនសង្ស័យបានធ្វើតេស្តសរុបមានចំនួន៦៦នាក់ ស្រី២៤នាក់ ក្នុងនោះ៦៤នាក់លទ្ធផលអវិជ្ជមាន និង២នាក់ទៀតក្នុងករណីខាងលើរងចាំលទ្ធផលនៅថ្ងៃស្អែក។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post