header ads

Sponsor

បុរសអាយុ៦៥ឆ្នាំម្នាក់ ត្រូវបានសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យនៅពីថ្ងៃសុក្រនេះ បន្ទាប់​ពី​បរិ​ភោគ​ត្រី​ក្រពត​ដែល​គាត់ចាប់បាននៅក្នុងទឹកមួយកន្លែងនៅទីក្រុងហុងកុង។

ក្រោយមានរយៈពេល២ម៉ោងបន្ទាប់ពីចម្អិន ហើយបរិភោគសម្រាប់អាហារថ្ងៃត្រង់នៅផ្ទះនៅថ្ងៃព្រហស្បតិ៍ មុខ​របស់​បុរស​នោះ​ចាប់​ផ្ដើម​ស្ពឹក​ស្រពន់ ខ្លួនប្រាណចុះខ្សោយ​ ហើយបេះ​ដូងចុះខ្សោយ។ នេះ​បើ​យោង​តាម​នាយក​ដ្ឋាន​សុខា​ភិ​បាល​ទី​ក្រុងហុងកុង។

មន្រ្តីបាននិយាយថា ត្រីក្រពតនេះមានផ្ទុកសារធាតុពុល neurotoxin ដែលអាចបណ្តាល​ឱ្យស្លាប់ ហើយ​វា​មិន​ត្រូវ​បាន​គេស្គាល់អំពីប្រភេទថ្នាំដែលបន្សាបសារធាតុពុលនេះឡើយ។

មជ្ឈមណ្ឌលការពារសុខភាពរបស់នាយកដ្ឋានសុខាភិបាលកំពុងស៊ើបអង្កេតលើការសង្ស័យពុលនេះ ហើយ​បាន​ក្រើន​រំលឹក​ដល់​ពល​រដ្ឋ​ហុងកុងកុំឱ្យបរិភោគត្រីក្រពត។

អ្នកនាំពាក្យមជ្ឈមណ្ឌលនេះបាននិយាយថា សរីរាង្គរបស់ត្រីក្រពត ដូចជាថ្លើម ពង និងស្បែក គឺមាន​សារ​ធាតុ​ពុល tetrodotoxinខ្ពស់ ថ្វីត្បិតត្រីនេះត្រូវចម្អិនឱ្យឆ្អិនយ៉ាងណាក៏​ដោយ៕

ប្រភព៖scmp

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post