header ads

Sponsor

សេចក្តីបដិសេធរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង៖ លោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង សូមធ្វេីការបដិសេធចំពោះព័ត៌មានក្លែងក្លាយមួយចំនួនដែលបាននិយាយថាសង្កាត់បឹងកេងកងទី១ ត្រូវបានបិទ ជាក់ស្តែងមិនមានការបិទអ្វីនោះទេ ។ 
ដេីម្បីបញ្ជាក់ឲ្យសាធារណ:ជនបានឃេីញកាន់តែច្បាស់ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចូលរួមសហការ ក្រោមការដឹកនាំរបស់លោកអភិបាលខណ្ឌ ដេីម្បីចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីករណីនេះ ជាពិសេសណែនាំដល់ប្រជាពលរដ្ឋឲ្យចូលរួមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល កុំជឿតាមព័ត៌មានមួយចំនួនដែលគ្មានប្រភពច្បាស់លាស់ ជាពិសេសត្រូវរក្សាអនាម័យជាប្រចាំ កាត់បន្ថយការជួបជុំ ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ។



ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post