header ads

Sponsor


ឈ្មោះ វ៉ាន់ សុខសីហា ហៅ អគ្គីនេត្រ ដែលបានបង្ហោះព័ត៌មានមិនពិតថា យន្តអាចការពារកូវីដ១៩ បាននោះ ដែលផ្ទុយទាំងស្រុងពីការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យាផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការសហការជាមួយអធិការខណ្ឌទួលគោក បាននាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌ ដេីម្បីធ្វេីការសួរចម្លេីយលេីករណីនេះ អគ្គីនេត្រ ក៏បានសារភាព និងយល់ព្រមទទួលកំហុសដែលខ្លួនបានចុះផ្សាយព័ត៌មានមិនពិតនេះដែលធ្វេីឲ្យមហាជនមានការយល់ច្រឡំ ។ ហេីយក៏បានធ្វេីកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងនេះ ជាមួយនឹងការថតវីដេអូដេីម្បីធ្វេីការសុំទោសជាសាធារណ:ផងដែរ ។
ក្រោយពីធ្វេីកិច្ចសន្យា ណែនាំ អប់រំ និងថតវីដេអូសុំទោសរួច សមត្ថកិច្ចនឹងអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ។ បន្ទាប់ពីសារភាពទទួលកំហុស នឹងត្រូវបានសមត្ថកិច្ចធ្វេីការណែនាំ អប់រំ ធ្វេីកិច្ចសន្យា និងថតជាវីដេអូសុំទោសរួចមក គណអភិបាលខណ្ឌទួលគោក រួមជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះបិទអាជីវកម្មទាំងស្រុងរបស់អគ្គីនេត្រ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post