
ក្រសួងសុខាភិបាលថា ថ្នាំសម្រកទម្ងន់បានលឿន គឺសុទ្ធតែផ្ទុកសារធាតុហាមឃាត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សសៃឈាមខួរក្បាល។
ការប្រកាសបែបនេះក្រោយពិនិត្យឃើញគណនីហ្វេសបុកម្នាក់ឈ្មោះ Tey lonerផ្សព្វផ្សាយផលិតផលសម្រកទម្ងន់ឈ្មោះ Slim-me គ្មានលេខបញ្ជិការបញ្ជាក់ពីក្រសួងសុខភិបាល ហើយបានបោកប្រាស់ និងបំផ្លើសហូសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវ។
ក្រសួងព្រមានយ៉ាងដូច្នេះថា សូមបញ្ឍប់ប្រើប្រាស់ផលិតផល Slim-me ជាបន្ទាន់ដើម្បីជៀសវាងការខាតបង់ប្រាក់កាស់ និងប៉ះពាល់ដល់សុខភាព។
ក្រសួងបន្តថា ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះគណនីហ្វេសបុកឈ្មោះ Tey loner ខាងលើដែលនាំចូលផលិតផលសម្រកទម្ងន់ឈ្មោះ Slim-me គ្មានលេខបញ្ជិការតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន៕

