header ads

Sponsor

សត្វត្រយ៉ងយក្សជិតផុតពូជចំនួន៣ក្បាល ត្រូវបានគេបំពុលថ្នាំងាប់ដោយចេតនានៅខេត្តព្រះវិហារ ដែលនាំឲ្យ បាត់បង់សត្វត្រយ៉ងយក្សសរុបនៅលើពិភពលោកប្រហែលពី១ទៅ២ភាគរយ។ នេះបើតាមអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) នៅថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២០។

អ្នកអភិរក្សសត្វព្រៃកំពុងកត់សម្គាល់ឃើញដូច្នេះថា«បច្ចុប្បន្នមានការកើនឡើងនៃការបរបាញ់ប្រភេទសត្វដែលត្រូវការពារចាប់តាំងពីការរីករាលនៃវីរុសកូរ៉ូណា ឬកូវីដ១៩ បានចាប់ផ្តើមធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសេដ្ឋកិច្ចលក្ខណៈប្រពៃណី និងសង្គមកិច្ចនៅតំបន់ជនបទ»។

ករណីនេះ ក្រុមការងារអ្នកអភិរក្សសត្វព្រៃបានរកឃើញនៅថ្ងៃទី៩ខែមេសាឆ្នាំ២០២០ នៅក្នុងដែនជម្រកសត្វព្រៃឆែបខេត្តព្រះវិហារ ដែលសត្វស្លាបទាំងនោះ ត្រូវបានសម្លាប់ដោយខុសច្បាប់យកទៅធ្វើជាអាហារ និងលក់នៅលើទីផ្សារ។

សូមបញ្ជាក់ថា សត្វបក្សីត្រយ៉ងយក្ស គឺជាសត្វដែលតំណាងអោយអត្តសញ្ញាណជាតិសត្វនៃប្រទេសកម្ពុជា។ វាមានរូបរាងធំជាងបក្សីដទៃទៀតនៅលើសកលលោក អាចថា ធំជាងពីរដងនៃទំហំសត្វបក្សីធម្មតា ដែលអាចធ្វើអោយអ្នកស្រលាញ់ការមើលសត្វស្លាប ស្រលាញ់ការអភិរក្សនិងបរិស្ថានទាំងអស់ជាប់ចិត្តនិងរូបរាងដ៏កម្ររបស់វានេះ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post