header ads

Sponsor

ក្រសួងមហាផ្ទៃ បានត្រៀមកម្លាំងចំនួន ៣,៩១៩នាក់ដើម្បីដាក់តាមគោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ខែ ឧសភាតទៅ។ នេះបើតាមការជូនដំណឹងរបស់អគ្គស្នងការនគបាលជាតិ នៅថ្ងៃទី ២៧ ខែ មេសា។

សេចក្ដីជូនដំណឹងឲ្យដឹងថា គ្រប់ស្នងការដ្ឋាននគបាលជាតិរាជធានី ខេត្តទាំង ២៥បានចេញផែនការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដោយត្រៀមប្រើប្រាស់កម្លាំងចំនួន ៣,៩១៩នាក់ ក្នុងនោះកម្លាំងនគបាលចរាចរណ៍ចំនួន ៣៥០៧នាក់ និងកម្លាំងសហការចំនួន ៤១២នាក់។

សេចក្ដីជូនដំណឹងបញ្ជាក់ថា គោលដៅដែលត្រូវរឹតបន្តឹងមាន ៥៦៨កន្លែង ដោយមានគោលដៅចអល័ត ៤៣៦កន្លែង ហើយគោលដៅចល័តចំនួន ៦៨ និងគោលដៅដើម ៦៤កន្លែង។

លើសពីនេះ ក្រសួងមហាផ្ទៃបានរៀបចំទីតាំងរួចជាស្រេចដើម្បីរក្សាយានយន្តល្មើសដែលត្រូវឃាត់ទុក និងកែតម្រូវ។

ការដាក់ពង្រាយកម្លាំងនេះ ដោយសាររដ្ឋាភិបាលនឹងត្រូវចាប់ផ្ដើមអនុវត្តការផាកពិន័យចំពោះការបើកបរល្មើសច្បាប់ចរាចរណ៍ ដែលត្រូវផាកកើនដល់ទៅ៣ឬទៅដល់៥ដង ចាប់ពីថ្ងៃទី១ខែ ​​ឧសភា​​នេះ៕
ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post