header ads

Sponsor

(CNN) ហ្វេសប៊ុកមានប្រវត្តិយូរលង់ក្នុងការពង្រីកលក្ខណៈពិសេសរបស់ខ្លួនដើម្បីធ្វើត្រាប់តាមគូប្រជែងធំ ៗ ។ ឥឡូវនេះហ្វេសប៊ុក ត្រៀមខ្លួនប្រកួតប្រជែងនឹងកម្មវិធីដែលកំពុងពេញនិយមគឺកម្មវិធី ZOOM ។ នាយកប្រតិបត្តិក្រុមហ៊ុនលោក Mark Zuckerberg បានប្រកាសកាលពីថ្ងៃសុក្រថាក្រុមហ៊ុនយក្សបច្ចេកវិទ្យាមួយនេះកំពុងបង្កើតកម្មវិធីសន្និសីទវីដេអូថ្មីមួយនៃកម្មវិធីផ្ញើសាររបស់ខ្លួនដែលមានឈ្មោះថា Messenger Rooms

សេវាកម្មថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់រៀបចំការប្រជុំជាមួយមនុស្សរហូតដល់ ៥០ នាក់ក្នុងពេលតែមួយដោយគ្មានពេលវេលាកំណត់។ (តែជម្រើសឥតគិតថ្លៃរបស់ Zoom អាចឱ្យមនុស្ស ១០០ នាក់នៅជាមួយគ្នា ប៉ុន្តែរយៈពេលអតិបរមាតែ ៤០នាទី) អ្នកប្រើប្រាស់ហ្វេសប៊ុក អាចអញ្ជើញមនុស្សឱ្យចូលរួមក្នុង Messenger Rooms ទោះបីជាមនុស្សទាំងនោះមិនមានគណនីហ្វេសប៊ុកក៏ដោយ។

នោះគឺជាមុខងារមួយទៀតដែលហ្វេសប៊ុកកំពុងតែគ្រោងដាក់ឱ្យដំណើរការ - ក្រុមហ៊ុនបាននិយាយថាកម្មវិធី Messenger Rooms នឹងមានbackgroud នៃកម្មវិធីដែលអាចដំណើរការដោយបែបនិម្មិត AI។ ប៉ុន្តែផ្ទៃ backgroud របស់ហ្វេសប៊ុកនឹងលាតសន្ធឹងកម្រិត ៣៦០ អង្សារ ដែលលោក Zuckerberg អួតថាអតិថិជននឹងទទួលយកបានបទពិសោធ​ន៍​ថ្មី “កំរិតបន្ទាប់” ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post