Sponsor

កាលពីថ្ងៃទី ២៨ ខែ មេសា រដ្ឋាភិបាលថៃប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ១ខែទៀត ចាប់ពីថ្ងៃទី ១ដល់ ៣១ខែ ឧសភាដើម្បីបង្ការ និងទប់ស្កាត់ការចម្លងនៃមេរោគ កូវីដ ១៩។

ក្រោយដាក់ប្រទេសក្នុងគ្រាអាសន្នជាលើកទី ២ពលរដ្ឋថៃនៅតែស្ថិតក្រោមស្ថានភាពរឹតត្បិតដោយត្រូវអនុវត្តតាមបម្រាមនានារបស់រដ្ឋាភិបាលដែលហាមមិនឲ្យចេញពីផ្ទះចាប់ពីម៉ោង ១០យប់ដល់ ៤ព្រឹក។

រដ្ឋាភិបាលថៃ ក៏រឹតត្បិតការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ហាមមិនឲ្យមានការប្រមូលផ្ដុំជាសារធារណៈ មិនឲ្យយន្តហោះពាណិជ្ជកម្មទាំងអស់ចូលមកប្រទេសថៃដោយលើកលែងតែយន្តហោះយោធា និងយន្តហោះជំនួយមនុស្សធម៌ដែលពាក់ព័ន្ធនឹងជំងឺកូវីដ ១៩។

លើសពីនេះ រដ្ឋាភិបាលថៃព្រមានចាត់វិធានការលើអ្នកដែលល្មើសនឹងបម្រាម អាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ឬពិន័យរហូតដល់ ៤០,០០០បាត។ ទិន្ន័យរបស់ worldometers ឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩នៅប្រទេសថៃមាន ២,៩៣៨ករណី ហើយជាសះស្បើយកើនដល់ ២,៦៥២នាក់ និងស្លាប់ ៥៤នាក់ គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែ មេសា៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor