header ads

Sponsor

លោកអ្នកដែលជាប្រិយមិត្តគាំទ្រម៉ូឌែលត្រកូល V ប្រហែលជាបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុនក្រុមហ៊ុន vivo បានបង្ហាញជូននូវព័ត៌មានខ្លះៗអំពីមុខងារ សមត្ថភាព និងបច្ចេកវិទ្យាពិសេសៗដែល V19 មាន។

ឥឡូវយើងបានដឹងព័ត៌មានមកបន្ថែមទៀតថា ក្រុមហ៊ុននឹងធ្វើការរាប់ថយក្រោយ (Countdown) ចំនួន ០៣ ថ្ងៃទៅដល់ថ្ងៃសម្ពោធធំម៉ូដែល V19 ដែលមានឈ្មោះថា “V19 Super Night Concert” នៅស្ថានីយទូរទស្សន៍ហង្សមាស HDTV ។

កម្មវិធីប្រគំតន្ត្រីដាក់សម្ពោធជាផ្លូវការនូវកំពូលស្មាតហ្វូន V19 នឹងប្រព្រឹត្តនៅថ្ងៃទី ០២ ខែឧសភា ខាងមុខនេះ ហើយនឹងមានការចូលរួមវត្តមាន ជាពិសេសពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលតំណាងអោយទូរសព្ទ vivoទាំងពីររូប គឺលោក ព្រាប សុវត្ថិនិងកញ្ញា សុខ ពិសី ។

ក្នុងកម្មវិធីនោះផងដែរ យើងក៏នឹងមានការចូលរួមពីតំណាងតារា KOL យើង ០៤ នាក់ផ្សេងទៀត គឺលោកយ៉ារ៉ូ កញ្ញា ដាដាវ លោក ឈិនឈឿន តារាបាល់ទាត់ជម្រើសជាតិយើង និងលោករៀនថតដ៏មានប្រជាប្រិយភាព។ តារារបស់យើងនឹងបង្ហាញជូនលោកអ្នកផងដែរនូវមុខងារ និងបច្ចេកវិទ្យាថ្មីៗពិសេសដែល V19 មាន ក្នុងការផ្សាយផ្ទាល់នៅថ្ងៃទី ០២ ខែឧសភាខាងមុខ។

ខាងក្រុមហ៊ុនក៏មិនភ្លេចផងដែរ តែចំពោះទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់នៅលើទំព័រផ្លូវការរបស់ vivo ទូរទស្សន៍ហង្សមាស និងទំព័រផ្លូវការរបស់ទូរទស្សន៍ហង្សមាស លោកអ្នកនឹងទទួលបានឱកាសឈ្នះ V19 ផងដែរ។ លក្ខខណ្ឌនៃការឈ្នះរង្វាន់ គឺងាយស្រួលទេ ដោយគ្រាន់តែលោកអ្នកទស្សនាផ្ទាល់ការផ្សាយនៅលើទំព័រ Facebook ជាផ្លូវការរបស់ vivo នឹងធ្វើតាមសំណើផ្សេងៗ ដែលមានក្នុងអំឡុងពេលការផ្សាយបន្តផ្ទាល់នោះ ដែលនឹងចាប់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស Page ផ្លូវការរបស់ហង្សមាស និង Page ផ្លូវការរបស់ vivo ពីម៉ោង ០៦ ល្ងាច ដល់ម៉ោង ០៨ យប់ នាថ្ងៃទី ០២ ខែឧសភា។

V19 ជាប្រភេទទូរស័ព្ទដែលមានបច្ចេកវិទ្យាឈានមុខគេ ក្នុងនោះក្រុមហ៊ុនបានបង្ហើបប្រាប់តិចៗឲ្យដឹងជាមុនថា មុខងារពិសេសរបស់ម៉ូដែលចុងក្រោយនៃត្រកូល V នេះមានដូចជា អេក្រង់ Super AMOLED FHD Plus រចនាបថពិសេស និងមុខងារពិសេសមួយចំនួន ដែលក្រុមហ៊ុនសុំបង្ហាញប្រាប់តែប៉ុន្មានចំនុចប៉ុណ្ណោះសិន ដូចជា៖

1. Super Night Selfie លែងខ្លាចពេលរាត្រីទៀតហើយ! ៖ ថតយករូបភាពស្រស់ស្អាតនៃរាត្រីកាល ដោយលែងមានកង្វល់ ព្រោះយើងប្រើប្រាស់ AI Night Selfie ដ៏ពិសេស និង សមីការ Face Beauty ថ្មី។ ចាប់តាំងពីជើងមេឃនៃទីក្រុងនាពេលរាត្រី រហូតដល់តារានាពេលរាត្រីនៅជនបទ សែលហ្វីថតជាមួយ V19 នឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៏ដែលមានម្ដងក្នុងមួយជីវិត។

2. Super Night Portrait រូបភាពច្បាស់នៅពេលរាត្រី ៖ V19 ផ្ដល់នូវបច្ចេកវិទ្យា AI ដែលនឹងជួយកែលម្អរូបភាពពេលយប់របស់លោកអ្នក ឲ្យច្បាស់ និងមានពន្លឺគ្រប់គ្រាន់។ នេះអាចទៅរួច ដោយសារយើងប្រើនូវបច្ចេកវិទ្យាពិសេសមួយ ដែលចាប់យករូបភាពមានពន្លឺផ្សេងៗគ្នា ហើយយកមកបញ្ចូលជារូបភាពចុងក្រោយតែមួយ ដូច្នេះហើយទើបរូបភាពដែលចាប់ដោយ V19 មានលក្ខណៈច្បាស់ជាងគេ ។ នៅពេលកាមេរ៉ាផ្សេងខ្លាចពេលយប់ V19 នឹងចែងចាំងជានិច្ចនាពេលរាត្រី។

3. Selfie Soft Light Band បំភ្លឺសម្រស់របស់លោកអ្នក ៖ ធ្វើឲ្យរូបភាពលោកអ្នកថតចេញមក ស្អាតដូចរូបភាពថតនៅក្នុងស្ទូឌីយោពិតៗ! មាន Live Preview ពេលកំពុងថត។

4. ថតវីដេអូជាមួយកាមេរ៉ាមុខ មានលំនឹងឥតខ្ចោះ ជំនាន់ថ្មីនៃលំនឹងវីដេអូសែលហ្វី ៖ នេះជាបច្ចេកវិទ្យាថ្មីដែលយើងអាចផ្ដល់ជូនលោកអ្នក។ ទូរស័ព្ទផ្សេងមានលំនឹងវីដេអូសម្រាប់កាមេរ៉ាក្រោយ តែសម្រាប់ V19 វិញ យើងផ្ដល់ជូននូវលំនឹងវីដេអូដ៏ឥតខ្ចោះសម្រាប់កាមេរ៉ាងសែលហ្វីផងដែរ។ បច្ចេកវិទ្យា gyroscope របស់យើងនឹងលេបយករំញ័រទាំងឡាយដែលកើតមាន ខណៈដែលបច្ចេកវិទ្យា EIS ជាអ្នកកែលម្អរូបភាព ឲ្យមានភាពស្មើគ្នា។

5. Art Portrait Video ក្លាយជា vlogger សម័យទំនើប ៖ ក្លាយជា vlogger សម័យទំនើប ដោយសារការប្រើប្រាស់នូវបច្ចេកវិទ្យា Art Video របស់យើង ដែលជួយផ្ដាច់ រូបភាពខាងមុខ ចេញពីរូបភាពខាងក្រោយ ធ្វើឱ្យការដាក់ Effect សម្រាប់វីដេអូ មានការងាយស្រួល។

6. Ultra Stable Video វីដេអូដែលមានលំនឹងបំផុតលើពិភពលោក ៖ វីដេអូដែលថតជាមួយ V19 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា EIS ដែលនឹងជួយធ្វើឲ្យរូបភាព ដែលលោកអ្នកថតនៅខាងក្រៅផ្ទះ មានលក្ខណៈនឹង ស្មើ ដែលនេះពុំទាន់មានកាមេរ៉ាផ្សេងណា អាចធ្វើបានឡើយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post