អ្នកអានព័ត៌មាននៅទូរទស្សន៍CNNលោក Chris Cuomo បាននិយាយនៅថ្ងៃអង្គារ៌ទី៣១មីនាថា លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានកូវីដ១៩(Covid-19)។
លោកបានបញ្ជាក់ថា លោកនៅតែមានអារម្មណ៍ល្អនៅឡើយ ហើយនឹងបន្តការងារជាអ្នកអានព័ត៌មាននៅម៉ោង៩យប់របស់គាត់ដដែរ ដោយធ្វើការមកពីផ្ទះ។
លោក Cuomo បានសរសេរនៅក្នុងសារមួយនៅលើបណ្តាញសង្គមTwitterថា៖«នៅក្នុងគ្រាលំបាកទាំងនេះ ដែលហាក់ដូចជាកាន់តែលំបាកនិងស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំទើបតែដឹងថាខ្ញុំមានភាពវិជ្ជមានវីរុសនេះ»។
គាត់បានសរសេរទៀតថា៖«ខ្ញុំបានជួបជាមួយមនុស្សច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលពួកគេបានធ្វើតេស្តវិជ្ជមានជាបន្តបន្ទាប់ ហើយខ្ញុំបានគ្រុនក្តៅ ញាក់ និងដកដង្ហើមបានខ្លីៗ។ ខ្ញុំគ្រាន់តែសង្ឃឹមថា ខ្ញុំមិនបានផ្តល់វាទៅឱ្យកូនៗ និង(ប្រពន្ធខ្ញុំ)គ្រីស្ទីណាទេ។ នោះនឹងធ្វើឱ្យខ្ញុំមានអារម្មណ៍មិនល្អជាងជំងឺនេះ»៕
ប្រភព៖CNN
ផ្ដល់សិទ្ធិដោយ៖ khmernas