header ads

Sponsor

ភ្នំពេញ៖ ចិន បានប្រគល់សម្ភារវិជ្ជសាស្រ្ត ប្រមាណ៧តោន ដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺCOVID-19 ដែលកំពុងរាតត្បាតនៅកម្ពុជា។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian បានប្រគល់សម្ភារពេទ្យទាំងនោះ ដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី១០ មេសា។

សម្ភារៈទប់ស្កាត់នឹងជំងឺវីរុសCOVID-19 គឺជាជំនួយរបស់រដ្ឋាភិបាលប្រជាជនតំបន់ស្វយ័តជនជាតិZHUANGនៃក្វាងស៊ីប្រទេសចិន។ សម្ភារទាំងនោះរួមមាន ម៉ាស់N95,ស្រោមដៃ, សម្លៀកបំពាក់ការពារ,គម្របស្បែកជើង, ឧបករណ៍វាស់កម្ដៅ និងសម្ភារៈផ្សេងទៀតដែលមានតម្លៃសរុបជិត៤លានRMB (ជាង៥៦ម៉ឺនដុល្លារ) ជាពិសេសសក្នុងនោះបរិក្ខារតេស្តNucleic Acid Autoបានចូលរួមជួយដល់ភាគីកម្ពុជាក្នុងការបង្កើនប្រសិទ្ធភាព និងភាពច្បាស់លាស់ក្នុងការតេស្តរកCOVID-19។ ក្រៅពីនេះតំបន់ស្វយ័តជនជាតិZHUANGនៃក្វាងស៊ី បានបញ្ជូនក្រុមអ្នកជំនាញខ្លួនមកកម្ពុជាផងដែរ។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian បានបញ្ជាក់ដូច្នេះថា៖«ទាំងនេះបានបញ្ជាក់ឲ្យឃើញពីមនោសញ្ចេតនារបស់ប្រជាជននៃតំបន់ស្វយ័តក្វាងស៊ីប្រៀបដូចបងប្អូនជូនចំពោះប្រជាជនកម្ពុជា ក៏បង្ហាញឲ្យឃើញពីសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជាផងដែរ»។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាល ថាការបញ្ចូនអ្នកជំនាញវិជ្ជសាស្រ្ត និងផ្តល់សម្ភារៈទប់ស្កាត់នឹងជំងឺវីរុសជាច្រើនដល់កម្ពុជានេះ គឺបានជួយលើកកម្ពស់សមត្ថភាព និងជំនឿចិត្តដល់កិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដនេះ។ បើតាមលោក ម៉ម ប៊ុនហេង រដ្ឋាភិបាលក៏បានកែសម្រួលនូវវិធានការទប់ស្កាត់នឹងជំងឺកូវីដ-១៩នេះ តាមយោបល់របស់អ្នកជំនាញវេជ្ជសាស្រ្តចិន ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ដូច្នេះថា៖«កម្ពុជានឹងប្រើសម្ភារៈវេជ្ជសាស្រ្តទាំងនេះឲ្យល្អ ដើម្បីយកជម្នះឲ្យបានក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសឲ្យបានជោគជ័យក្នុងពេលឆាប់ៗនេះ»។

កន្លងមកភាគីចិន ក៏បានសន្យាថា ខ្លួននឹងជួយកម្ពុជាគ្រប់យ៉ាងតាមលទ្ធភាព ដើម្បីយកឈ្នះនឹងជំងឺកូវីដ-១៩នេះ។គិតត្រឹមថ្ងៃទី១១ មេសានេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-19ចំនួន១២០នាក់ ដោយក្នុងនោះអ្នកជាសះស្បើយ៧៥នាក់៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post