header ads

Sponsor

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបញ្ជាមួយទៀតកាលពីថ្ងៃទី៤ មេសា ដោយហាមការនាំចេញត្រីទៅក្រៅប្រទេស ដើម្បីរក្សាស្បៀងទុកសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 ។  កន្លងមកសម្ដេច ក៏ហាមមិននាំចេញអង្ករ«ស» ទៅក្រៅប្រទេសដែរ។

សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរគ្រប់គ្រងនៅតាមទីផ្សារ ដោយមិនឱ្យមានការដំឡើងថ្លៃត្រីឡើយ ។ សម្ដេច ក៏មិនអនុញ្ញាតឱ្យនាំចេញត្រីទៅក្រៅប្រទេស នៅក្នុងស្ថានភាពសព្វថ្ងៃនេះដែរ ព្រោះសម្ដេចចង់រក្សាត្រីទាំងនោះ ផ្គត់ផ្គង់ដល់តម្រូវការពលរដ្ឋក្នុងស្រុក។

ក្រៅពីនេះសម្ដេច ហ៊ុន សែន ក៏បានចាត់ចែងឱ្យរោងចក្រផលិតមី និងរោងចក្រផលិតទឹកសុទ្ធ បង្កើនការផលិតទំនិញខ្លួនទាំងនោះ ផ្ដល់ឱ្យរដ្ឋាភិបាលសម្រាប់យកមកចែកជូនប្រជាពលរដ្ឋផងដែរ។

កម្ពុជា មានអ្នកឆ្លងជំងឺCOVID-19 ចំនួន១១៤នាក់ ក្នុងនោះជាសះស្បើយ៥០នាក់ នៅត្រឹមថ្ងៃទី៥ មេសានេះ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post