នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០នេះ បើតាមឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម បានឲ្យដឹងថា ករណីជនបរទេស ចាញ់បោកភ្នាក់ងារអចលនទ្រព្យម្នាក់ក្រោយពីទិញ៦ប្លង់នៅខេត្តកំពត គ្មានឯកសារត្រឹមត្រូវនោះបានប្ដឹងមកដល់ ឯកឧត្តមឲ្យជួយអន្តរាគមន៍ ហើយ។
បើតាមឯកឧត្តម បានឲ្យដឹងថា ជនជាតិអាមេរិក ឈ្មោះ ថម ហើយការប្ដឹងមកសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះគឺ ឯកឧត្តមកំពុងពិនិត្យមើលចំណាត់ការ របស់ព្រះរាជអាជ្ញាជុំវិញការតម្កល់រឿង ឥតចាត់ការ ពាក់ព័ន្ធករណីជនជាតិខ្មែរ២ នាក់ប្ដីប្រពន្ធឆបោកប្រាក់របស់គាត់អស់ពីខ្លួននេះ ។
បើតាមការសាកសួរបឋម និងជាការអះអាងរបស់ជនរងគ្រោះ ជនជាតិបរទេសរូបនេះ មានឈ្មោះពេញ obrien georger allen ជនជាតិអាមេរិកកាំង ជាអ្នកនេសាទម្នាក់នៅ រដ្ឋអាឡាស្កា និងជាមនុស្សកំព្រា ម្ដាយឪពុក ស្លាប់អស់ គ្មានបងប្អូន ប្រពន្ធកូនឡេីយ ។
គាត់បានស្រលាញ់កម្ពុជា និងចង់រស់នៅរហូតដល់ស្លាប់នៅកម្ពុជា ទេីបសម្រេចចិត្តលក់ទូកនេសាទ និងទ្រព្យសម្បត្តិបានសរុបប្រម៉ាណ ជាង៣០ម៉ឺនដុល្លារ និងពឹងពាក់ប្អូនធម៌ ជាជនជាតិខ្មែរ ដេីម្បីជួយឈរឈ្មោះទិញដី ដេីម្បីបានរស់នៅខ្មែរ ក្រោយមកជនជាតិខ្មែរនោះបានឆបោកគាត់ យកដីទាំងអស់ ធ្វេីឲ្យគាត់បានរលាយគ្រប់យ៉ាង ហេីយគាត់បានប្ដឹងទៅតុលាការដេីម្បីរកយុត្តិធម៌ តែតុលាការបានតម្កល់រឿងឥតចាត់ការ ។
ករណីនេះឯកឧត្តមថាកំពុងពិនិត្យលទ្ធភាព ក្នុងការស៊េីបអង្កេតបន្ថែម ដេីម្បីរកភស្តុតាងរៀបចំសំណុំរឿងទៅតុលាការ ប្រសិនជារកឃេីញថាព្រះរាជអាជ្ញារង ពិតជាតម្កល់រឿងឥតចាត់ការ ដោយភាពមិនប្រក្រតីណាមួយ នៃការអនុវត្តន៍ច្បាប់ ។
ឯកឧត្តមបានបន្តឲ្យដឹងទៀតថា ដោយឡែកឯកឧត្តមបានណែនាំដល់គាត់អោយប្ដឹងបន្ត ទៅសាលាឧទ្ទរណ៍បន្ថែមទៀត ដេីម្បីជំទាស់ការតម្កល់រឿងរបស់តំណាងអយ្យការសាលាដំបូងខេត្តកំពត ។
សមាជិកឧត្តមក្រុមប្រឹក្សានឹងជួយរកយុត្តិធម៌ជូនជនបរទេស ក្រោយចាញ់បោកអ្នកលក់ដីឡូត៍បោសគូថខោ