header ads

Sponsor

អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានសង្កេតឃើញថា ប្រទេសកម្ពុជា បានត្រៀមលក្ខណៈយ៉ាងល្អប្រសើរ ចំពោះការទប់ទល់ និងឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ក្នុងរយៈពេលវែង ដោយ WHO បានគូសបញ្ជាក់ថា កម្ពុជា មានអ្នកឆ្លងកូវីដ១៩ ចំនួន ១២២ករណីដំបូង ហើយបានព្យាបាលជាសះស្បើយ១១៩ករណី និងពុំមានករណីថ្មីនោះទេរយៈពេលជិត ២សប្តាហ៍មកនេះ។ នេះបើតាមការបញ្ជាក់របស់ Dr.Li Alian មន្រ្តីអង្គការសុខភាពពិភពលោក។

លោកស្រី Dr.Li Alian បាននិយាយថា៖«វាមិនមែនជារឿងដែលភ្ញាក់ផ្អើលនោះទេ បើយើងមិនបានសង្កេតឃើញមានករណីថ្មីនៅកម្ពុជា ព្រោះកម្ពុជាបានត្រៀបរួចជាស្រោចចំពោះការឆ្លើយតបជាមួយករណីកូវីដ១៩»។ ការលើកឡើងរបស់លោកស្រីបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅក្រសួងសុខាភិបាល ព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post