header ads

Sponsor

realme 6 ស៊េរី​​​​ទើបតែបានដាក់ប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ហើយ realme 6 ស៊េរី​​​​ទាំងពីរម៉ូឌែលក៏មានភ្ជាប់មកជាមួយនូវអេក្រង់ កំរិត90Hz  កាមេរ៉ាក្រោយ AI បួនគ្រាប់ទំហំ64MP និងការសាកថ្មល្បឿនលឿន30W​​​  ។ដើម្បីកុំអោយមានការពិបាកក្នុងការសម្រេចចិត្តជ្រើសរើសរវាង ​realme 6 និង realme 6pro ។​អត្ថបទនេះនឹងប្រាប់អ្នកទាំងអស់គ្នានូវ​គុណសម្បត្តិផ្សេងគ្នានៃ ទូរស័ព្ទ realme 6 ស៊េរី​​​។

  1. realme 6 ត្រូវបានចាត់ទុកជាទូរស័ព្ទដែលសាកសមសំរាប់លេង​ហ្គេម ដែលមានភ្ជាប់ជាមួយបច្ចេកវិទ្យាដែល​សាកសមអាចបំពេញនូវតម្រូវការអ្នកដែលចូលចិត្តលេងហ្គេម

សំរាប់អ្នកលេងហ្គេម ច្បាស់ណាស់ដែលពួកគាត់ត្រូវការ​ទូរស័ព្ទដែលមាន​កំរិត នៃរូបភាពរលូនល្អ​ ​បន្ទះឈីបល្អ និងដំណើរការណ៍លឿនរូមជាមួយការសាកថ្មដែលមានល្បឿនលឿនដើម្បីទទួលបាននូវបទពិសោធន៍កំសាន្តកាន់តែប្រសើរ។

ជាមួយគ្នានេះដែល​ ​​​ relame 6​​បានបំពាក់នូវបច្ចេកវិទ្យាដែលមានគុណភាពល្អទាំងនេះ ជាមួយអេក្រង់ដែលមានកំរិត refresh rate 90Hz និងបទពិសោធន៍យ៉ាងរលូនក្នុងការលេង game។ ​ក្រៅពីនេះ realme 6 ក៏មានបំពាក់​ជាមួយឈីប​Helio G90T ។ជាការពិតណាស់ឈីប​Helio G90T​ មានល្បឿនលឿនជាង​ឈីប​ Snapdragon 712 ទាំង​ក្នុងCPU និង​GPU​។ ដែលបង្ហាញអោយឃើញថា​ realme 6 ជាម៉ូលឌែលទូរស័ព្ទដែលជាការកំណែទម្រង់អោយកាន់តែប្រសើរឡើងនៃ ​ realme 5Pro មិនរួមបញ្ចូលប្រភេទឈីប ​Snapdragon 6series ( ដូចជា snapdragon 665)។ ជាមួយនិងឈីបខាងលើ​​​នេះដែរ     ឈីបរបស់realme 6 ​គឺមានល្បឿនជាងឈីប​ដទៃទៀត បើប្រៀបធៀបនឹងឈីបដទៃទៀតក្នុងជួរតម្លៃដូចគ្នានេះ​ (ក្រោម៣០០ដុល្លារ)។

ជាមួយការសាកថ្មល្បឿនលឿន30W ​ និង​ថាមពលថ្ម4300mAh​ ប្រាកដណាស់វានឹងនាំមកនូវបទេពិសោធន៍លេងហ្គេមបានកាន់តែយូរសំរាប់អ្នកដែលចូលចិត្តលេងហ្គេម ។

  1. realme 6pro បំពាក់មកជាមួយនូវកាមេរ៉ាសរុប​​ ​6​ គ្រាប់ បទពិសោធន៍នៃការថតរូបល្អបំផុត

​​​​​   ការថតរូបនៅលើទូរស័ព្ទដៃគឺជាបច្ចេកវិទ្យាដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់អ្នកប្រើប្រាស់​។ ហើយពេលនេះ ​realme 6 proបានបោះជំហានថ្មីមួយដោយបានអភិវឌ្ឍន៍ទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយ ។

ជាដំបូង សំរាប់កាមេរ៉ាក្រោយពួកយើងនៅតែបន្តប្រើប្រាស់ជារួមនូវកាមេរ៉ា​៤​​ គ្រាប់ ។ realme 6 proបានប្រើប្រាស់នូវបច្ចេកវិទ្យាflagshipជំនាន់ចុងក្រោយបង្អស់ ជាមួយកាមេរ៉ា ultra-clear បួនគ្រាប់​ដែលមាន​​កាមេរ៉ាមេ64MP telephotoឡែនទំហំ12MP មាន​សមត្ថភាពពង្រីកhybrid​ zoomរហូតដល់ទៅ២០ដង​​ កាមេរ៉ា8MP​​​ជាមួយប្លង់ធំទូលាយ(ultra wide-angle ) 119° និងម៉ាក្រូឡែន។

សំរាប់​កាមេរ៉ាមុខ realme 6pro បំពាក់មកជាមួយនៅកាមេរ៉ាភ្លោះដែលកាមេរ៉ាគោលទំហំ16MP ជាប្រភេទ​កាមេរ៉ា sony wide-angle មានប្លង់ធំទូលាយ​រួមផ្សុំជាមួយបច្ចេកវិទ្យា​IMX47 និង​​កាមេរ៉ា 8MP 105° ប្រភេទ super wide-angl​e។ ល្បឿននៃការថតរូបលឿនជាងពីមុន២.៥ដង​រួមជាមួយ​និងការកែតម្រូវទ្រង់ទ្រាយគែម ហើយវាអាចសម្គាល់មុខនិងបង្កើនប្រសិទ្ធិភាពលើផ្ទៃមុខនៅពេលដែលអ្នកថតនៅគែមនៃរូបថត។

ការថតselfie ជាមួយកាមេរ៉ាភ្លោះបង្កប់ក្រោមអេក្រង់ធ្វើឲ្យអ្នកអាចអោយអ្នកនិងមិត្តភក្តិពង្រីកវិសាលភាពទេសភាពបានកាន់តែធំទូលាយ​

realme 6 និង​ realme 6pro ទើបចាប់ដាក់លក់នៅថ្ងៃទី២៤​នែមេសានេះ ជាមួយនិង​ទំហំ​​ដូចគ្នាគឺ Ram &ROM : 8G +128G​​​  realme 6 លក់ក្នុងក្នុងតម្លៃ​២៨៩​ដុល្លា​និងrealme 6pro លក់ក្នុងតម្លៃ៣៤៩ដុល្លា ។​សង្ឈឹមថា​អត្ថបទមួយនេះពិតជាមានប្រយោជន៍ជួយដល់អ្នកក្នុងការសំរេចចិត្តជ្រើសរើសនូវទូរស័ព្ទដែលអ្នកត្រូវការ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post