header ads

Sponsor


vivo V7 ត្រូវបាននាំចូលក្នុងប្រទេសកម្ពុជាក្នុងនាមជាទូរស័ព្ទដែលអាចថត Selfie បានស្អាតជាងគេនៅលើទីផ្សារ។ បងប្អូនរបស់ V7 គឺ V7 Plus ដែលមានរូបរាងធំជាងបន្តិចតែមាន Spec ប្រហាក់ប្រហែលគ្នា និងមានតម្លៃធូរជាងបន្តិច។ V7 ប្រើឆីប Octa-Core SoC មាន RAM ៤ GB​ និង ROM ៣២ GB មានផលធៀបអេក្រង់ ១៨៖៩ ។ V7 មានទំហំត្រឹមតែ ៥,៧ អ៊ីងប៉ុណ្ណោះ ដែលធ្វើឲ្យការប្រើប្រាស់មានភាពងាយស្រួល និងមានរូបរាងតូចច្រឡឹងគួរឱ្យស្រលាញ់។ អេក្រង់របស់ V7 មានកម្រិតភាពច្បាស់ ១៤៤០ X ៧២០ LCD ។

V9 នៅពេលចេញលក់ដំបូងភ្លាមក្នុងខែមីនា ឆ្នាំ ២០១៨ ទទួលការចាប់អារម្មណ៍ភ្លាមពីប្រជាជនខ្មែរ ដោយសារវាមានរូបរាងស្រដៀងគ្នាមែនទែនទៅនឹង iPhone X ។ សំបកខាងក្រៅមិនមែនធ្វើពីថ្មកែវ ឬលោហៈឡើយ តែ V9 ត្រូវបានផលិតពី Polycarbonate ដែលនេះមានន័យថា V9 មានទម្ងន់ត្រឹមតែ  ១៥០ ក្រាមតែប៉ុណ្ណោះ ហើយមានភាពរឹងមាំនៅពេលកាន់ក្នុងដៃ។ អេក្រង់មានទំហំដល់ទៅ ៦,៣ អ៊ីង ២២៨០ x ១០៨០ និងមានផលធៀប ១៩ ៖ ៩ ។ កាមេរ៉ាសែលហ្វីមានទំហំដល់ទៅ ២៤ Megapixel ដែលនៅពេលនោះ ធំជាងស្មាតហ្វូនដទៃទាំងអស់នៅលើទីផ្សារ។ កាមេរ៉ាខាងក្រោយរបស់ V9 មានទំហំ ១៦ Megapixel អាចបើកភ្នែកបានដល់ទៅ f/២ និងមានកាមេរ៉ា ៥ Megapixel ទៀតសម្រាប់វាស់ជម្រៅ ។ កាមេរ៉ារបស់ V9 ត្រូវបានគេកោតសរសើរចំពោះសមត្ថភាពពិសេស អាចថតបានស្អាត។

V11​ ដាក់លក់លើទីផ្សារកម្ពុជា នៅខែកញ្ញា ឆ្នាំ ២០១៨ ត្រូវបានផលិតឡើងមកមានរូបរាងសមសួន និងមើលទៅរឹងមាំ ព្រមទាំងមានពណ៌ស្វាយ និងខៀវ គួរឲ្យចាប់អារម្មណ៍ជាងគេ ដែលនៅពេលនោះអាច ប្រៀបបានទៅនឹងទូរសព្ទរបស់ក្រុមហ៊ុនដទៃទៀត ដែលមានតម្លៃថ្លៃៗ ដល់ទៅជិត ១ ពាន់ដុល្លារ។ នៅខាងក្រោយខ្នងវិញ មានកាមេរ៉ាក្រោយភ្លោះ និងងអាចប្រើបានស៊ីម ៣ ហើយអាចដំឡើង Memory បានដល់ទៅ ២៥៦ GB។ អេក្រង់ខាងមុខជាអេក្រង់តំណក់ទឹក ហើយអាចបើកសោរ ដោយប្រើការស្កេនម្រាមដៃបានលើអេក្រង់ផ្ទាល់បាន និងមានជំនួយដោយប្រើមុខរបស់លោកអ្នកផ្ទាល់ក្នុងការដោះសោរ។ អ្នកប្រើប្រាស់បានសរសើរថា ការដោះសោរ ដែលប្រើមុខមានល្បឿនលឿនមិនគួរជឿ ប្រៀបធៀបនឹងទូរសព្ទដទៃនៅលើទីផ្សារ។ V11 មានកម្រិតភាពច្បាស់រហូតដល់ទៅ ១០៨០ x ២៣៤០ ប្រភទេ Super AMOLED Display និងអាចប្រើប្រាស់ពណ៌បានដល់ទៅ ៩៩,៤ ភាគរយនៃ sRGB ដែលសមត្ថភាពនេះទទួលបានការកោតសរសើរជាសាកល ព្រោះវាជាសមិទ្ធផលមិនគួរជឿសម្រាប់ស្មាតហ្វូនសម័យថ្មីនាពេលនោះ។ មិនតែប៉ុណ្ណោះ V11 ជាទូរស័ព្ទដៃដំបូងគេដែលមានការស្គេនក្រយ៉ៅដៃផ្ទាល់នៅលើអេក្រង់ ដើម្បីដោះសោរ ដែលនៅកម្ពុជាពុំទាន់មានទូរស័ព្ទណាផ្សេងធ្វើបានឡើយ។

អ្នកប្រាជ្ញផ្នែករូបវិទ្យាដ៏ល្បីល្បាញគឺ លោកអេនស្តាញ បាននិយាយថាមនុស្សដែលដើរតាមគេមិនដែលបានឆ្ងាយទេ ចំណែកឯមនុស្សដែលហ៊ានដើរតែឯង នឹងបានផ្ដល់កន្លែងណាដែលអ្នកផ្សេងមិនដែលទៅដល់។ សំដីនេះពិតណាស់ នៅក្នុងឧស្សាហកម្មស្មាតហ្វូនដែលក្រុមហ៊ុនជាច្រើននាំគ្នា បានចម្លងតាមគ្នាទៅវិញទៅមក ឫក៏ចម្លងតាមក្រុមហ៊ុនណាដែលលក់ដាច់ជាងគេ។ ចំណែកឯ vivo វិញ ជាក្រុមហ៊ុនដែលហ៊ានដើរម្នាក់ឯង លើវិថីបច្ចេកវិទ្យាថ្មី។ ជាក់ស្ដែងចំពោះ vivo ត្រកូល Nex ក្រុមហ៊ុន vivo បាននាំជូននូវកាមេរ៉ាសែលហ្វីផុសឡើង ដំបូងគេបំផុតនៅលើទីផ្សារ។ ឥឡូវជាមួយនឹង V15 ដែលចេញលក់នៅខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុនបានបង្កើតឱ្យមាននូវបច្ចេកវិទ្យាស្គេនមេដៃនៅលើអេក្រង់ផ្ទាល់ សម្រាប់ទូរស័ព្ទដែលមានតម្លៃសមរម្យ ដែលពីមុនមានតែសម្រាប់ទូរសព្ទតម្លៃខ្ពស់ប៉ុណ្ណោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេអំពី V15 គឺពណ៌ដ៏ស្រស់ស្អាតរបស់វា ដែលផ្ដល់ជូននៅលើទីផ្សារចំនួន ២ ពណ៌សម្រាប់ជ្រើសរើស។ នៅពេលទូរស័ព្ទដទៃមានអេក្រង់តំណក់ទឹក V15 មានកាមេរ៉ាស៊ែលហ្វីផុសឡើង ដែលនេះមានន័យថា អេក្រង់ទាំងមូលទុកសម្រាប់ការលេងហ្គេម និងទស្សនាវីដេអូពេញលេញតែម្តង។ ចំពោះការដំនើរការវិញ V15 ដើរបានលឿន និងត្រជាក់ជាងទូរស័ព្ទផ្សេងៗនៅលើទីផ្សារទាំងអស់។

V17 Pro មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជានៅឆ្នាំ ២០១៩ ខែតុលា ។ នៅដំណាក់កាលពេលនោះ កាមេរ៉ាដែលមានលក់នៅទីផ្សារនាំគ្នាប្រជែងគ្នាដាក់កាំមេរ៉ាក្រោយឲ្យមានភ្នែកកាន់តែច្រើន ។ V17 Pro បង្អួតនូវកាមេរ៉ាក្រោយ ៤ គ្រាប់ និងកាមេរ៉ាសែលហ្វីផុសឡើងភ្លោះដំបូងគេបំផុតនៅលើទីផ្សារ។ ទូរសព្ទត្រកូល V ជាទូរសព្ទដែលតែងតែរក្សានូវកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាទូរស័ព្ទដែលមានការរចនាល្អជាងគេ ដោយពុំមានដំណក់ទឹកនៅលើអេក្រង់ឡើយ។ រាងកោងល្វត់ល្វន់របស់ V17 Pro ធ្វើឲ្យអតិថិជនមានអារម្មណ៍ថា ងាយស្រួលក្នុងការប្រើប្រាស់ និងចាប់កាន់ក្នុងដៃ។ កាមេរ៉ា ៣២ Megapixel ជាមុខងារពិសេសដែលទទួលការចាប់អារម្មណ៍ជាងគេពីអតិថិជន និងអាចបើកភ្នែកបានរហូតដល់ទៅ f/២ ហើយមានសេនស័រសម្រាប់ Autofocus យ៉ាងលឿន។ អ្វីដែលពិសេសនោះគឺថា V17 Pro អាចថតបានរូបភាពល្អមិនគួរឱ្យជឿនៅពេលយប់។ កាមេរ៉ា Super Wide Angle អាចថតរូបបានដល់ទៅ ១០៥ ដីក្រេ ។ ពិសេសមួយទៀតគឺ V17 Pro អាចថតវីដេអូបានដល់ទៅដល់ ១០៨០ P ដែលនេះបើកឱកាសថ្មីមួយទៀត សម្រាប់អតិថិជនដែលចូលចិត្តធ្វើវីដេអូសម្រាប់ផុសនៅលើ YouTube។

ម៉ូឌែល V17
ដោយសារម៉ូឌែលនេះជាម៉ូឌែលថ្មីជាងគេ និងកំពុងតែមានចរាចរណ៍លើទីផ្សារ យើងសុំនិយាយតែត្រួសៗប៉ុណ្ណោះ។ ចំពោះព័ត៌មានលម្អិតយ៉ាងណា​ សូមស្រាវជា្រវដោយជាក់លាក់នៅលើផេកផ្លូវការរបស់ vivo​ កម្ពុជាតែម្ដង ជាការស្រេច។
V17 មានអេក្រង់ ៦,៤៤ អ៊ីង E3 Super AMOLED Display ដែលប្រើស្តង់ដាតែមួយជាមួយ V17 Pro ដែរ។ អេក្រង់ AMOLED ព្រមទាំងកម្រតិភាពច្បាស់ FHD+ (២៤០០ x ១០៨០) ផ្តល់ជូននូវ ពណ៌ឆើតស្រស់ អក្សរច្បាស់ដិត ពិសេសរូបភាព និងវីដេអូ ស្អាតដូជប្រើកាមេរ៉ាអាជីព។ V17 ក៏នាំមកជាមួយស្រាប់នូវវិញ្ញាបនប័ត្រ Widevine L1 Certification ដែលនេះមានន័យថាលោកអ្នកថាថតវីដេអូបណ្ដើរ Stream វីដេអូនោះនៅលើ Netflix និង Prime Video បានក្នុងកម្រិត Full HD ។ កាមេរ៉ាទៀតសោត ជាចំនុចទាក់ទាញបំផុតនៃ vivo V17 ព្រោះវាមានភ្នែកកាមេរ៉ាក្រោយ  ៤គ្រាប់ និងដល់ទៅ ៤៨ MP។

ម៉ូឌែល V បន្ទាប់ជា V អ្វី?

ចំពោះអ្នកដែលមានចិត្តស្រលាញ់ស្មាតហ្វូនត្រកូល V ប្រាកដជាចង់ដឹងហើយថា តើម៉ូឌែលបន្ទាប់នឹងមានអ្វីពិសេសលើសម៉ូឌែលមុនៗ។ ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជាបានឲ្យដឹងថា ត្រកូល V នឹងរក្សានូវប្រពៃណីរបស់ខ្លួនក្នុងនាមជាទូរស័ព្ទដែលមានការរចនាល្អបំផុតនិងមានកាមេរ៉ាសែលហ្វីជឿនលឿនជាងគេបំផុតនៅលើទីផ្សារ ។ អ្វីដែលក្រុមហ៊ុនផ្ដោតសំខាន់គឺល្បឿន និងភាពងាយស្រួលក្នុងការថតយកវីដេអូ និងរូបភាពច្បាស់ មិនរអាក់រអួល​ ។ ព័ត៌មានអំពីម៉ូឌែល V ថ្មីនឹងត្រូវបានបង្ហាញជូនជាសាធារណៈក្នុងពេលឆាប់ៗនេះ ។ ចំពោះបងប្អូនដឹងដែលទទូចចង់ដឹងផ្ទាល់អំពីម៉ូឌែល V បន្ទាប់ សូមចូលទៅកាន់ Page ផ្លូវការរបស់ vivo ប្រចាំប្រទេសកម្ពុជា ដែលនៅទីនោះក្រុមហ៊ុននឹងធ្វើការផ្តល់ជូនព័ត៌មានថ្មីៗភ្លាមៗ ទាក់ទងនឹងម៉ូឌែល V បន្ទាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post