header ads

Sponsor

ជាទូទៅនៅក្នុងវិស័យស្មាតហ្វូនគឺតែងតែមានការយកនូវបច្ចេកវិទ្យាដែលបំពាក់នៅលើម៉ូឌែលស្មាតហ្វូនកំពូលកាលពីឆ្នាំមុនយកមកបំពាក់លើ់ម៉ូឌែលស្មាតហ្វូនពេញនិយមក្នុងឆ្នាំនេះ ហើយយើងឃើញថានៅក្នុងឆ្នាំនេះរហូតមកដល់បច្ចុប្បន្ននេះ មានទូរស័ព្ទ ម៉ូឌែលពេញនិយមកាន់តែច្រើនបានចាប់ផ្តើុមបំពាក់នូវអេក្រង់ដែលមានកំរិត refresh rate 90Hzកាមេរ៉ាក្រោយ4គ្រាប់64MP ជាដើម។ ហេតុនេះវាមិនចំឡែកនោះទេដែលឥឡូវនេះក្រុមហ៊ុនទូរស័ព្ទចាប់ផ្តើមបំពាក់នូវកាមេរ៉ា6 គ្រាប់នៅលើទូរស័ព្ទរបស់ខ្លួន។
 
បច្ចុប្បន្នទូរស័ព្ទដែលមានកាមេរ៉ា6គ្រាប់នៅលើទីផ្សារកាន់តែមានចំនួនច្រើនឡើង ហើយ realme 6 seriesដែលបានដាក់ប្រកាសជាផ្លូវការថ្មីនៅកាលពីខែមុននេះ ក្នុងនោះផងដែរrealme 6Pro ក៏បានក្លាយទៅទូរស័ព្ទម៉ូឌែលដំបូងបង្អស់របស់ realme ដែលមានបំពាក់កាមេរ៉ា6គ្រាប់។
 
​កាមេរ៉ាគោលខាងមុខរបស់ realme 6Proគឺជាកាមេរ៉ាដែលជាសេនស័ររបស់SONY រួមផ្សំជាមួយបច្ចេកវិទ្យា​ IMX471 មានទំហំ16MP និងបានបំពាក់ជាមួយលែនប្លង់ទូលាយ8MPដែលអាចថតបាន១០៥ដឺក្រេ ​ឡេនទូលាយមួយនេះអាចថតបានទូលាយជាងមុន2.5ដង​ហើយថែមទាំងមានមុខងារកែតម្រូវទ្រង់ទ្រាយគែម​​ ហើយវាអាចសម្គាល់មុខនិងបង្កើនប្រសិទ្ធិភាពលើផ្ទៃមុខនៅពេលដែលអ្នកថតនៅគែមនៃរូបថតនិងធ្វើឲ្យកាន់តែរស់រវើក ។
 
​ជាមួយគ្នានេះដែរ វាក៏មានគាំទ្រការថតHDR និងការថតរូបselfieពេលយប់ ហើយឡេនទាំងពីរគ្រាប់នេះក៏មានមុខងារប្រើប្រាស់ជាច្រើនផងដែរ។ សម្រាប់ផ្នែកវីដេអូ ការរួមផ្សំនៃកាមេរ៉ាមុខ2គ្រាប់នេះគឺជាកាមេរ៉ាថតselfie ល្អបំផុត។ ប្រសិនបើអ្នកចង់បានរូបបែបមានផ្ទៃព្រាលខាងក្រោយ អ្នកគ្រាន់តែចុចជ្រើសយកនូវមុខងារ Portrait​ ដើម្បីធ្វើការថតវីដេអូ នោះអ្នកនឹងទទួលបានវីដេអូដែលមានរូបភាពស្រស់ស្អាតនិងផ្ទៃព្រាលខាងក្រោយ។
 
realme 6Pro នៅអាចគាំទ្រដល់ការថតវីដេអូចលនាយឺតៗនៅកាមេរ៉ាខាងមុខ ដែលអាចថតបានដល់ទៅកំរិត1080/120fps និងបង្កើតការសប្បាយកាន់តែច្រើន។
 
​realme 6Pro បំពាក់នូវបន្ទះឈីប snapdragon 720 បន្ទះឈីបនេះជាឈីបដែល ដែលប្រៀបនឹងបន្ទះឈីប snapdragon 712 គឺគុណភាពរបស់វាបានកើនឡើងដល់ទៅ15% ដំណើរការម៉ាសីុនគ្រប់ផ្នែកក៏មានដំណើរការល្អប្រសើរជាងមុន ជាមួយគ្នានេះដែរក៏មានបំពាក់ជាមួយនឹងការសាកថ្មល្បឿនលឿននិងថាមពលថ្ម4300mAh ហើយនឹងកាមេរ៉ាក្រោយ4គ្រាប់64MP realme 6Pro ដាក់លក់ក្នុងតម្លៃត្រឹមតែ349ដុល្លារតែប៉ុណ្ណោះ។ ហើយក៏ជាទូរស័ព្ទមានកាមេរ៉ា6គ្រាប់ដែលមានគុណភាពល្អនិងតម្លៃសមរម្យបំផុតក្នុងទីផ្សារបច្ចុប្បន្ននេះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post