header ads

Sponsor

កាលពីម្សិលមិញ ក្រុមហ៊ុន vivo បានសម្ពោធផលិតផលថ្មីរបស់ខ្លួនគឺ V19 ដែលជាម៉ូឌែលថ្មីចុងក្រោយក្នុងត្រកូល V តាមរយៈពេលការប្រគំតន្ត្រី V19 Super Night Concert​ ដែលមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាដែលជាអ្នកតំណាងក្រុមហ៊ុន vivo ផ្ទាល់តែម្តង គឺលោក ព្រាប សុវត្ថិ និងកញ្ញា សុខ ពិសី ព្រមទាំងតារា KOL ចំនួន ០៤ រូបទៀតគឺ លោកយ៉ារ៉ូ កញ្ញា ដាដាវ លោករៀនថត និងលោកឈិន ឈឿន កីឡាករជម្រើសជាតិកម្ពុជា ។ 

ដោយសារអំឡុងពេលនេះជាអំឡុងពេលដែលមានការរីករាលដាលជំងឺផ្លូវដង្ហើមថ្មី ក្រុមហ៊ុន vivo និង ទូរទស្សន៍ហង្សមាស បានសម្រេចចិត្ត ពុំទទួលឲ្យមានទស្សនិកជនចូលរួមទស្សនា ការផ្សាយបន្តផ្ទាល់ឡើយ នៅក្នុងស្ទូឌីយោ Hang Meas HDTV នៅផ្សារទំនើប AEON 2 ។ 

ជំនួសមកវិញ ក្រុមហ៊ុន vivo និងក្រុមហ៊ុនហង្សមាស បានផ្សព្វផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ហង្សមាស និង Page ផ្លូវការរបស់ខ្លួនជំនួសវិញ។ 

នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុនទូរស័ព្ទធំជាងគេ នៅប្រទេសកម្ពុជាបានបង្ហាញនូវឆន្ទៈការពារអតិថិជនរបស់ខ្លួន ក្នុងអំឡុងពេលដែលមានការរីករាលដាលជំងឺផ្លូវដង្ហើមថ្មី ដែលកន្លងមក ក្រុមហ៊ុន vivo ធ្លាប់តែធ្វើការប្រគំតន្ត្រីយ៉ាងធំគគ្រឹកគគ្រែង នៅពេលមានការសម្ពោធផលិតផលថ្មីរបស់ខ្លួនម្តងៗ ។ 

ចំពោះអ្នកដែលបានទស្សនាផ្ទាល់នៅលើផេកផ្លូវការរបស់ vivo និងហង្សមាស ក្រុមហ៊ុន vivo ក៏ប្រកាសរួចជាស្រេចថា នឹងមានរង្វាន់ជាទូរស័ព្ទ V19 ជូនផងដែរ ចំពោះអ្នកដែលបានចុច Like Share និង Comment ក្នុងពេលផ្សាយផ្ទាល់។ 

យើងបានឃើញថា មានអ្នកចូលរួមមើលការផ្សាយផ្ទាល់ជាច្រើន និងបានចូលរួម Like និង Share ហើយក្រុមហ៊ុន vivo ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត នឹងប្រកាសអ្នកឈ្នះរង្វាន់ V19 តែម្ដង។

ប្រសិនបើលោកអ្នកបានតាមដានការផ្សាយផ្ទាល់នៅលើផេកផ្លូវការរបស់ vivo និង ទូរទស្សន៍ហង្សមាស HDTV ប្រហែលជាជ្រាបហើយថាចាប់ពីថ្ងៃសម្ពោធនេះ រហូតដល់ថ្ងៃទី ០៧ ខែឧសភាខាងមុខ លោកអ្នកអាចធ្វើការ Pre-order ឬយើងហៅថាការកម្មង់ទុកជាមុន នូវទូរសព្ទ V19 ថ្មីនេះបានហើយនៅតាមបណ្ដាហាងនានាទូទាំងប្រទេស ជាពិសេស លោកអ្នកនឹងទទួលបានកាដូបន្ថែមយ៉ាងពិសេសៗ រួមមាន Bluetooth Speaker, Bluetooth AirPod និង Powerbank ។ 

សូមបញ្ជាក់ផងដែរថា រង្វាន់ទាំងបី នេះលោកអ្នកអាចទទួលបាន លុត្រាតែលោកអ្នកបាន Pre-order ក្នុងរយៈពេល ០៥ ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៧ ខែឧសភា។

ចំពោះអតិថិជនដែលពុំបាន Pre-order ក្នុងអំឡុងពេល ០៥ ថ្ងៃនេះទេ នឹងពុំទទួលបានរង្វាន់ខាងលើឡើយ។

ប្រសិនបើមានសំណូមពរពីម្ចាស់ហាង ឫអតិថិជន ក្រុមហ៊ុន vivo អាចនឹងពិចារណាពន្យារពេល Pre-order បាន ដែលយើងនឹងសូមជំរាបជូននៅពេលក្រោយ។

ខាងក្រុមហ៊ុន vivo បានឲ្យដឹងថា កាមេរ៉ាមុខរបស់ V19 ជាកាមេរ៉ាដែលពិសេសបំផុត សម្រាប់ការថតនាពេលរាត្រីកាល និងកន្លែងមានពន្លឺតិច។ កាមេរ៉ាខាងមុខនេះមានទំហំដល់ទៅ 32 MP និងអាចថត Super Wide Angle បានដល់ទៅ ១០៥ ដឺក្រេ។ ហើយជាលើកដំបូងក្នុងចំណោមទូរស័ព្ទស្មាតហ្វូន កាមេរ៉ាថតវីដេអូខាងមុខរបស់ V19 អាចថតវីដេអូបានយ៉ាងមានលំនឹងមិនគួរឲ្យជឿ។ កាមេរ៉ាក្រោយ ៤ គ្រាប់ទំហំ ៤៨ MP នឹងបើកជើងមេឃថ្មីសម្រាប់អ្នកចូលចិត្តថតរូប។ ក្រៅពីសមត្ថភាព និងបច្ចេកវិទ្យាពិសេសទាំងនេះ ក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថា តម្រូវការមួយទៀតរបស់ប្រជាជនកម្ពុជាគឺ ថ្មធំ និងអាចសាកថ្មបានលឿន។ v19 ភ្ជាប់មកនូវជាមួយថ្មដែលមានទំហំធំ និងមានបច្ចេកវិទ្យាសាកថ្មបានលឿន គឺ FlashCharge 2.0 ៣៣​ វ៉ាត់។ លក្ខណៈពិសេសៗជាលម្អិត មានដូចខាងក្រោមតទៅ៖

  1. Super Night Selfie លែងខ្លាចពេលរាត្រីទៀតហើយ! ថតយករូបភាពស្រស់ស្អាតនៃរាត្រីកាល ដោយលែងមានកង្វល់ ព្រោះយើងប្រើប្រាស់ AI Night Selfie ដ៏ពិសេស និង សមីការ Face Beauty ថ្មី។ ចាប់តាំងពីជើងមេឃនៃទីក្រុងនាពេលរាត្រី រហូតដល់តារានាពេលរាត្រីនៅជនបទ សែលហ្វីថតជាមួយ V19 នឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៏ដែលមានម្ដងក្នុងមួយជីវិត។
  2. 32MP កាមេរ៉ាមុខភ្លោះ ថតសែលហ្វីបានល្អឥតខ្ចោះ ៖ ផ្ដល់ជូននូវ កាមេរ៉ាចំបង 32MP និង កាមេរ៉ា super wide-angle ដល់ទៅ 8MP ។ សែលហ្វី ជាមួយនឹង Super Wide-Angle មានមុំថតដល់ទៅ ១០៥ ដីក្រេ ផ្ដល់ជូនលោកអ្នកនូវសែលហ្វីដែលធំជាងទូរស័ព្ទណាទាំងអស់។ យើងប្រើប្រាស់បច្ចេកវិទ្យាពិសេសដែលនឹងពង្រីកមុំថតរបស់លោកអ្នកពេលកំពុងថតសែលហ្វី បានដល់ទៅ ២៥.៦ ដីក្រេបន្ថែម ដែលមានតែកាមេរ៉ាអាជីពមួយចំនួនប៉ុណ្ណោះអាចធ្វើបាន។ យើងប្រើប្រាស់សមីការ AI ពិសេស ដែលនឹងជួយកែលម្អរូបភាពរបស់លោកអ្នក កុំឲ្យកោង ធ្វើឲ្យរូបភាពដែលថតចេញមក រាបស្មើ ដស្រស់ស្អាតបំផុត។
  3. ថតវីដេអូជាមួយកាមេរ៉ាមុខ មានលំនឹងឥតខ្ចោះ ជំនាន់ថ្មីនៃលំនឹងវីដេអូសែលហ្វី ៖ នេះជាបច្ចេកវិទ្យាថ្មីដែលយើងអាចផ្ដល់ជូនលោកអ្នក។ ទូរស័ព្ទផ្សេងមានលំនឹងវីដេអូសម្រាប់កាមេរ៉ាក្រោយ តែសម្រាប់ V19 វិញ យើងផ្ដល់ជូននូវលំនឹងវីដេអូដ៏ឥតខ្ចោះសម្រាប់កាមេរ៉ាងសែលហ្វីផងដែរ។ បច្ចេកវិទ្យា gyroscope របស់យើងនឹងលេបយករំញ័រទាំងឡាយដែលកើតមាន ខណៈដែលបច្ចេកវិទ្យា EIS ជាអ្នកកែលម្អរូបភាព ឲ្យមានភាពស្មើគ្នា។
  4. Super Night Portrait រូបភាពច្បាស់នៅពេលរាត្រី ៖ V19 ផ្ដល់នូវបច្ចេកវិទ្យា AI ដែលនឹងជួយកែលម្អរូបភាពពេលយប់របស់លោកអ្នក ឲ្យច្បាស់ និងមានពន្លឺគ្រប់គ្រាន់។ នេះអាចទៅរួច ដោយសារយើងប្រើនូវបច្ចេកវិទ្យាពិសេសមួយ ដែលចាប់យករូបភាពមានពន្លឺផ្សេងៗគ្នា ហើយយកមកបញ្ចូលជារូបភាពចុងក្រោយតែមួយ ដូច្នេះហើយទើបរូបភាពដែលចាប់ដោយ V19 មានលក្ខណៈច្បាស់ជាងគេ ។ នៅពេលកាមេរ៉ាផ្សេងខ្លាចពេលយប់ V19 នឹងចែងចាំងជានិច្ចនាពេលរាត្រី។
  5. 48 MP AI Quad Camera ថតរូបដូចកាមេរ៉ាអាជីពគ្រប់ប៉ុស្ដិ៍ ៖ ជាមួយកាមេរ៉ាទំហំដល់ទៅ 48 MP និង 8 MP សម្រាប់ Super Wide Angle គ្រប់ខណៈ គ្រប់រូបភាព ដែលលោកអ្នកចាប់យកទាំងអស់ នឹងក្លាយជាអនុស្សាវរីយ៍ល្អឥតខ្ចោះ ពោរពេញដោយសោភ័ណភាព ប្រៀបបានដូចពេលលោកអ្នកថតជាមួយកាមេរ៉ាអាជីពពិតៗ។ មាន v19 ក្នុងដៃ លោកអ្នកមិនត្រូវការកាមេរ៉ាអាជីពទៀតឡើយ។
  6. vivo FlashCharge 2.0 & 4500 mAhV19 ប្រើបច្ចេកវិទ្យាសាកថ្មលឿន រហូតដល់ 33 W ដែលអាចសាកថ្មបាន 20 ភាគរយដល់ 54 ភាគរយក្នុងរយៈពេលតែ 30 នាទីប៉ុណ្ណោះ ។ ថ្មធំរហូតដល់ទៅ 4500 mAh អាចឲ្យលោកអ្នកប្រើប្រាស់បានជាច្រើនថ្ងៃ ដោយពុំបាច់សាក។
  7. Super AMOLED Ultra O Screen ៖ បើលោកអ្នកបើកប្រអប់ ឃើញ V19 ដំបូង លោកអ្នកនឹងបានឃើញអេក្រង់ទំហំដល់ទៅ 6.44 អ៊ីង ប្រើប្រាស់បច្ចេកវិទ្យា Super AMOLED FHD+ ទំលុះអេក្រង់ ដែលជាបច្ចេកវិទ្យា E3 OLED ចុងក្រោយបំផុត។ ព័ណ៌ និងរូបភាពនានា ធានាថា នឹងមានភាពរស់រវើក ម៉ត់ និងពិស្ដារ ដោយសារយើងប្រើប្រាស់បច្ចេកវិទ្យា100% DCI-P3 ។ ពន្លឺអេក្រង់នឹងផ្លាស់ប្ដូរទៅតាមបរិស្ថានដែលលោកអ្នកឋិតនៅ ជៀសវាងពន្លឺភ្លឺពេក ឫខ្សោយពេក។ អ្វីដែលយើងបានគិតដល់ទៀតនោះ គឺយើងបានទិញយកមកប្រើប្រាស់នូវបច្ចេកវិទ្យា TÜV Rheinland Eye Comfort ដែលនឹងច្រោះចេញកាំរស្មីព័ណ៌ខៀវ ដែលនឹងនាំឲ្យខូចភ្នែក រហូត ដល់ទៅជាង ៤២ ភាគរយច្រើនជាងទូរស័ព្ទផ្សេង ដែលប្រើតែបច្ចេកវិទ្យា E2 OLED។ ឈប់អស់កង្វល់នៅពេលបើកពន្លឺតិចៗ ព្រោះយើងមានបច្ចេកវិទ្យា Anti-Flicker ដែលធានាបានថា លោកអ្នកប្រើប្រាស់ពន្លឺតិច ដើម្បីទស្សនា តែនឹងមិនខូចភ្នែកឡើយ។
  8. រចនាដើម្បីសម្រេចភាពល្អឥតខ្ចោះ ៖ V19 ជាទូរស័ព្ទដែលរចនាឡើង មិនធំពេក មិនតូចពេក។ រចនាឡើងដើម្បីសន្សំសំចៃលំហដែលមាន មានរាង 3D កោងល្វត់ល្វន់ V19 ផ្ដល់ជូនលោកអ្នកនូវចំនីចក្ខុពិសេសមួយ ដោយសារទូរស័ព្ទនេះរចនាឡើងពីថ្មកែវពិសេសមួយប្រភេទ ដែលយើងខិតខំស្វែងរក យកមកផលិត។ ចាប់យកចំនីចក្ខុពិសេសនេះ ជាមួយជម្រើសព័ណ៌ ០២ ដែលយើងសូមផ្ដល់ជូនលោកអ្នក គឺព័ណ៌ ខ្មៅឆ្លុះ និងព័ណ៌ប្រាក់រលោង។
  9. Selfie Soft Light Band បំភ្លឺសម្រស់របស់លោកអ្នក ៖ ធ្វើឲ្យរូបភាពលោកអ្នកថតចេញមក ស្អាតដូចរូបភាពថតនៅក្នុងស្ទូឌីយោពិតៗ! មាន Live Preview ពេលកំពុងថត។
  10. Art Portrait Video ក្លាយជា vlogger សម័យទំនើប ៖ ក្លាយជា vlogger សម័យទំនើប ដោយសារការប្រើប្រាស់នូវបច្ចេកវិទ្យា Art Video របស់យើង ដែលជួយផ្ដាច់ រូបភាពខាងមុខ ចេញពីរូបភាពខាងក្រោយ ធ្វើឱ្យការដាក់ Effect សម្រាប់វីដេអូ មានការងាយស្រួល។
  11. ធ្វើរូបថតរបស់អ្នកក្លាយជាផ្ទាំងគំនូរមួយផ្ទាំង ៖ ឥឡូវនេះ បំណងប្រាថ្នារបស់អ្នកបានសម្រេចហើយ យើងផ្ដល់ជូនលោកអ្នកនូវ Filter និង Effect ដែលជួយឲ្យលោកអ្នក កែសម្រស់នៃរូបភាពឲ្យកាន់តែល្អឡើង និងងាយស្រួល ។
  12. Ultra Stable Video វីដេអូដែលមានលំនឹងបំផុតលើពិភពលោក ៖ វីដេអូដែលថតជាមួយ V19 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា EIS ដែលនឹងជួយធ្វើឲ្យរូបភាព ដែលលោកអ្នកថតនៅខាងក្រៅផ្ទះ មានលក្ខណៈនឹង ស្មើ ដែលនេះពុំទាន់មានកាមេរ៉ាផ្សេងណា អាចធ្វើបានឡើយ។
  13. Qualcomm Snapdragon 712, 8 GB + 128 GB ៖ ល្បឿនលឿនដល់ទៅ 8 GB មានបន្ទុកធំដល់ទៅ 128 GB និងប្រើប្រាស់ឆីប Qualcomm Snapdragon octa-core 712 processor. លោកអ្នកអស់កង្វល់ និងបញ្ហាទូរសព្ទដៃយឺតទៀតហើយ។
  14. Copper Tube Liquid Cooling ៖ យើងប្រើប្រាស់ខ្សែទង់ដែង ដើម្បីបញ្ជូនកំដៅចេញពីខាងក្នុងទូរស័ព្ទបានលឿនបំផុត ។ មិនតែខ្សែទង់ដែងពិសេសនេះទេ កម្ដៅត្រូវបាននាំចេញដោយឧស្ម័ន និងសន្ទនីយ៍ពិសេស ដែលមានមុខងារនាំយកកម្ដៅចេញពីក្នុងទូរសព្ទ បានលឿនជាទីបំផុត ។ បច្ចេកវិទ្យានេះនាំអោយ CPU របស់ V19 មិនងាយខូច និងប្រើប្រាស់បានយូរ ធានាបាននូវនិរន្តភាព។
  15. AI Video FiltersV19 ប្រើសមីការពិសេស ដែលអាចមើលដឹងថា តើរូបភាពណានៅខាងមុខ រូបភាពណានៅខាងក្រោយ ហើយអាចផ្តាច់រូបភាពទាំងពីរនេះចេញពីគ្នាបានដោយស្វ័យប្រវត្តិ។ នេះមានន័យថា លោកអ្នកអាចប្រើ Filter ផ្សេងៗ ទៅលើរូបភាពខាងមុខ និងរូបភាពខាងក្រោយ ដាច់ដោយឡែកពីគ្នាបាន។
  16. AI កាត់តវីដេអូ ៖ លោកអ្នកអាចកាត់តវីដេអូបាន ដោយចុចលើប៊ូតុង AI តែមួយប៉ុណ្ណោះ។ បង្កើតភាពយន្តខ្នាតធំមួយ ដោយខ្លួនឯង ក្នុងទូរសព្ទ V19
  17. AI Image Matting ៖ V19 អាចកាត់ផ្តាច់ រូបភាពខាងមុខ និងខាងក្រោយ ដូចលោកអ្នកប្រើកម្មវិធីកាត់តរូបភាពដទៃ ដូចជា Photoshop
  18. Jovi Smart Scene - Screen Time​ ៖ បច្ចេកវិទ្យា Jovi របស់យើង នឹងជួយលោកអ្នកថែរក្សាភ្នែក និងសុខភាពទូទៅ ដោយធ្វើការកត់ត្រា និងគ្រប់គ្រងនូវទិន្នន័យប្រចាំថ្ងៃរបស់លោកអ្នក ពិសេសជួយផ្ដល់ដំបូន្មានអំពីការប្រើប្រាស់ទូរសព្ទរបស់លោកអ្នកជៀសវាងការប្រើប្រាស់យូរពេកនាំឲ្យខូចសុខភាព។
  19. បំបាត់សម្លេងរំខានពេលធ្វើវីដេអូខល ៖ សំឡេងរំខាននៅពេលលោកអ្នកធ្វើការខលតាមរយៈវីដេអូ លែងជាបញ្ហាទៀតហើយ​ ប្រសិនបើលោកអ្នកជ្រើសរើសយក V19។ បច្ចេកវិទ្យាតាមដានសំឡេងរបស់ V19 នឹងលុបរាល់សំឡេងរំខាន ក្រៅពីសំឡេងរបស់លោកអ្នកផ្ទាល់។ ដៃគូសន្ទនារបស់លោកអ្នក នឹងឮតែសំឡេងរបស់លោកអ្នកតែប៉ុណ្ណោះ ដែលនេះធ្វើអោយការសន្ទនាកាន់តែស្និទ្ធស្នាល និងរស់រវើកជាងពេលណាទាំងអស់ គ្រប់ទីកន្លែង។
  20. Multi-Turbo 3.0 ៖ V19 ប្រើប្រាស់បច្ចេកវិទ្យា Art++ Turbo ដើម្បីឱ្យកម្មវិធីដែលលោកអ្នកជ្រើសរើស ដើរលឿនជាទីបំផុត។ Game Turbo ជាបច្ចេកវិទ្យាដែលបង្កើតឡើងដើម្បីឱ្យអេក្រង់ពេលលេងហ្គេមរបស់លោកអ្នក ដើរកាន់តែលឿនជាងមុន និងប្រតិកម្មរហ័សជាងមុន។ ល្បឿន ពេលលេងហ្គេមអាចនឹងកើនឡើងដល់ 73.05 ភាគរយ ធៀបនឹងទូរស័ព្ទដទៃ ។
  21. Ultra Game ModeUltra Game Mode របស់ V19 មាន Function ពិសេសៗដូចជា Fast Screen Capture និង Screen Recording Function ដែលលោកអ្នកតែងតែរីករាយជាមួយដូចជា Game Vibration, Voice Changer និង Killer Countdown នឹងត្រឡប់មកវិញ ហើយកាន់តែល្អជាងមុន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post