header ads

Sponsor

តើសំណង និងការសុំទោសអាចអោយវេជ្ជបណ្ឌិតវ័យក្មេងរូបនេះត្រលប់ទៅបំរើការងារជួយប្រជាពលរដ្ឋបានដូចដើមទេ?

នេះជាការលើកឡើងរបស់លោក ង៉ែត ម៉ាន់ឌី លោកបានបន្ថែមឲ្យដឹងថា វេជ្ជបណ្ឌិតរូបនេះ ដែលកំពុងតែមានប្រពន្ធកូនខ្ចី និងកូនតូចរបស់ប្អូនប្រុសគិតយ៉ាងណា អ្នកណាអាចទទួលអំរែក និងបន្ទុកដ៏ធ្ងន់នេះ? នរណាជាអ្នកទទួលខុសត្រូវ?


ក្រុមគ្រួសារ បងប្អូនក្រុមញាតិ មិត្តភក្តិ ពិតជាមានការតក់ស្លុត សោកសង្រែង ដែលនៅពេលដែលប្អូនប្រុសវេជ្ជបណ្ឌិត ជឹម រិទ្ធី ទទួលគ្រោះថ្នាក់ចររាចរណ៍ ដោយការបើកបរខ្វះការប្រុងប្រយ័ត្ន ធ្វេសប្រហែស បំពាន មិនគោរពច្បាប់ របស់បុគ្គលមួយចំនួន ដោយបានបំផ្លាញ ក្តីសុខរបស់ប្រពន្ធ កូន ជីវិតជាគ្រូពេទ្យ របស់ប្អូន និងផ្តល់ទុក្ខសោកដល់ក្រុមគ្រួសារ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចស្តុប សាធារណៈការ ស្ថិតនៅក្នុងសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

យើងខ្ញុំ ពិតជាមានការសោកស្តាយ ដែលប្អូនប្រុសបានជួបហេតុការណ៍គ្រោះថ្នាក់នេះ ហើយ ពេលនេះស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ សន្លប់មិនដឹងខ្លួន មិនដឹងលទ្ទផលទៅជាយ៉ាងណា? សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ជាពិសេសការបើកបរនៅក្រោមឥទ្ធិពលរបស់គ្រឿងស្រវឹង និងភាពមិនយល់អធ្យាស្រ័យក្នុងការបើកបរនៅលើដងផ្លូវ។

លុយកាក់ សំណង ការសុំទោស មិនអាចប៉ះប៉ូវសង នូវការបាត់បង់នូវធនធានល្អរបស់ជាតិ មិនអាចជំនួសនូវភាពកក់ក្តៅក្នុងគ្រួសារ មិនអាចបំពេញតួនាទីជាកូនល្អរបស់គ្រួសារ -ឳពុកនិងប្តីល្អរបស់កូនប្រពន្ធរបស់គេ និងមិនអាចបំពេញកាតព្វកិច្ចជាពលរដ្ឋល្អរបស់សង្គមជាតិជំនួសប្អូនបានឡើយ។

ជាការសុំនូមពររបស់លោក ដោយបានដឹងពីអត្តសញ្ញាណ និងទីកន្លែងស្នាក់នៅរបស់ជនល្មើស យើងខ្ញុំសូមស្នើសុំ អោយអគ្គស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ វែកមុខយកជនបង្ករមកផ្តន្ទាទោសតាមច្បាប់ជាដាច់ខាត។

យើងពិតជាស្តាយក្នុងហេតុការណ៍ដ៏អាក្រក់នេះ ដែលកើតមានលើប្អូន និងសង្ឃឹមទាំងស្រុងទៅលើអាជ្ញាធរមានសម្ថកិច្ចដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post