header ads

Sponsor

លោក ស ថេត អគ្គស្នងការរងនគរបាលរាជធានីភ្នំពេញ បានណែនាំងឲ្យនគរបាលត្រូវមានសម្ដី និងអាកប្បកិរិយាសមរម្យជាមួយពលរដ្ឋ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់ចរាចណ៍។

ក្នុងកិច្ចប្រជុំដកពិសោធន៍នៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅថ្ងៃទី ១៤ ខែឧសភា លោកស្នងការព្រមានថា៖ «ក្នុងពេលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ បើមន្ត្រីណាប្រព្រឹត្តិខុសពីការណែនាំរបស់ថ្នាក់ដឹកនាំ មន្ត្រីនោះនឹងត្រូវដាក់ពិន័យ ក៏ដូចជាការអនុវត្តតាមវិន័យកងកម្លាំង »។

លោកបន្តថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍រយ:ពេល ១៣ថ្ងៃកន្លងមកនេះ បានបង្ហាញជាលទ្ធផលវិជ្ជមាន ដោយកាត់បន្ថយគ្រោះចរាចរណ៍បានរហូតដល់ ៤០% ជាពិសេសជម្រុញឲ្យអ្នកបើកបរភាគច្រើនចូលរួមគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ គោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍។

តាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ឲ្យដឹងថា រយៈពេល១៣ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្ត ចំនួន២២,០៤២គ្រឿង ល្មើសច្បាប់ ស្មើនឹង២២,០៤២ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post