header ads

Sponsor

លោក ហ៊ឹម យ៉ាន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែង​នៅ​ថ្ងៃទី​៣០​មេសា​ថា ពលរដ្ឋ​ដែលប្រើប្រាស់រថយន្តបង់រំលស់ គឺត្រូវ​តែទៅ​សុំ​ថត​ចម្លង​បណ្ណសម្គាល់​រថយន្ត​ពី​ក្រុម​ហ៊ុន​បង់​រំលស់ រួចហើយយកទៅឱ្យខាងអាជ្ញាធរមូលដ្ឋានបោះត្រាទទួលស្គាល់ ទើបអាចរួចផុតពីការផាកពិន័យ នៅ​ក្នុង​ការ​អនុ​វត្ត​ច្បាប់​ចរាចរណ៍តាមអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាល។

លោកថា៖«រថយន្តបង់រំលស់ គឺមានបណ្ណសម្គាល់អស់ហើយចេញដោយក្រសួងសាធារណការ ប៉ុន្តែ​ខាង​ក្រុម​ហ៊ុន​គេ​រក្សាទុក។ ដូច្នេះយើងបានគិតដល់អំពីបញ្ហានេះ គឺយើងយកតែលិខិតបញ្ជាក់ ហើយមាន​អាជ្ញា​ធរ​មូល​ដ្ឋាន​ប្រតាប់​ត្រា គឺយើងទទួលស្គាល់បាន។ អ៊ីចឹង! អ្នកដែលមានរថយន្តបែបនេះ គឺស្នើសុំទៅក្រុមហ៊ុន ដើម្បី​ថត​ចម្លង​បណ្ណ​សម្គាល់ ហើយយកបញ្ជាក់ជាមួយអាជ្ញាធរមូលដ្ឋាន ដោយប្រើរយៈពេលលឿនបំផុត ដោយ​គ្មាន​បញ្ហា​លំបាក​អី​ទេ​»។

ប៉ុន្តែលោកបន្តថា សម្រាប់អ្នកបើកបររថយន្តឱ្យក្រុមហ៊ុន គឺត្រូវតែមានបណ្ណបើកបរ ហើយត្រូវ​បានលិខិត​ធ្វើ​អាជី​វ​កម្ម​ដែលជាលិខិតដើមដាក់តាមជាប់រថយន្ត៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post