header ads

Sponsor

តាមរយៈកិច្ចប្រជុំអាស៊ាន និងអាមេរិកតាមប្រព័ន្ធ Video Conference កម្ពុជាបានស្នើឲ្យសហរដ្ឋអាមេរិកពន្យាសុពលភាពទិដ្ឋាការដល់ពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងជាប់គាំងនៅអាមេរិក។ នេះបើតាមសេចក្ដីជូនព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣០ ខែ​ មេសា។

យ៉ាងណាមិញ លោកស្រី Valerie Boyd ឧបការីរដ្ឋមន្រ្តីទទួលបន្ទុក កិច្ចការអន្តរជាតិនៃក្រសួងសន្តិសុខមាភាពសហរដ្ឋអាមេរិក មិនទាន់ឆ្លើយតបចំពោះសំណើរពន្យាសុពលភាពទិដ្ឋាការដល់ពលរដ្ឋកម្ពុជា និងអាស៊ាននៅឡើយ ដោយលោកស្រី សន្យាថា នឹងលើកសំណើររបស់អាស៊ានទាំងអស់ ទៅពិភាក្សាបន្តជាមួយទីភ្នាក់ងាសេវាសញ្ជាតិអាមេរិក និងអន្តោប្រវេសន៍អាមេរិក។

កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចពន្យាដោយស្វ័យប្រវត្តិនូវសុពលភាពទិដ្ឋាការប្រភេទទេសចរណ៍ ដល់ពលរដ្ឋអាមេរិក និងជនបរទេសដែលមកកម្ពុជាក្រោយថ្ងៃទី ១ ខែ​ មករា មិនឲ្យត្រឡប់ទៅប្រទេសខ្លួនវិញ ហើយសម្រេចលើកលែងការផាកពិន័យចំពោះការស្នាក់នៅហួសកំណត់ទិដ្ឋាការ រហូតដល់ជំងឺកូវីដ ១៩នៅទូទាំងពិភពលោកស្ងប់ស្ងាត់វិញ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post