header ads

Sponsor

បញ្ហាកូវីដ-១៩​ នៅកម្ពុជា​ ស្ថិតនៅភ្លេីងស្តុបព័ណលឿងនៅឡេីយទេ​ សុំប្រុងប្រយ័ត្នខ្ពស់មែនទែន​ ប្រយ័ត្នប៉ះពារជាមួយវីរុសកូវីដ-១៩​ ធ្វេីឲ្យសោកការសុខភាពលោកអ្នក៖
ខ្ញុំសូមបញ្ជាក់ជូនថា៖​ ចរាចរវីរុសកូវីដ-១៩​ នៅមិនទាន់មានភ្លេីងស្តុបព័ណក្រហមនៅឡេីយទេ។ កម្ពុជា​ស្ថិតនៅស្ថានភាពភ្លេីងស្តុបព៌ណលឿងនៅឡេីយទេ​ ប្រសិនបេីមិនគោរពភ្លេីងព័ណលឿងនេះទេ​ ហេីយនៅតែសម្រុកបេីកទៅមុខទៀតនោះ​ លោកអ្នកអាចមានគ្រោះថ្នាក់ទៅបុកប៉ះវីរុសកូវីដ-១៩​ ធ្វេីឲ្យលោកអ្នកមានគ្រោះថ្នាក់សុខភាពដោយសារវីរុសកូវីដ-១៩​ នេះហេីយណា។ សុំចូលរួមគោរពបទបញ្ជារ​ និងការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយេីង​ និងការណែនាំនានារបស់ក្រសួងសុខាភិបាល​ ដេីម្បីចៀសផុតការវ៉ៃលុករលកទី២នៃការចម្លងវីរុសកូវីដ-១៩​ នៅកម្ពុជាឲ្យបានគ្រប់ៗគ្នា។
ខ្ញុំសុំជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់នូវសុខភាពល្អទាំងអស់គ្នានៅថ្ងៃទិវាពលកម្មអន្តរជាតិ​ ០១​ ឧសភា​ នេះផងណា។
សូមគោរពអរគុណ​ និងអរគុណ។
ប្រភព៖​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន
រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post