header ads

Sponsor


ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា គ្រោងបោះបង្គោលព្រំកំណត់តំបន់ការពារបុរាណដ្ឋាន នៅក្នុងខេត្តសៀមរាបទាំងមូល ដើម្បីថែរក្សា និងអភិរក្សបុរាណដ្ឋាន សម្រាប់ទុកជាមរតកប្រវត្តិសាស្រ្ត និងជាបេតិកភណ្ឌជាតិ។

អាជ្ញាធរជាតិអប្សរា បានកំណត់តំបន់ការពាររួចហើយ សម្រាប់ការបោះបង្គោលព្រំនៅពេលខាងមុខ។ គម្រោងនៃការបោះបង្គោលនេះ គឺដើម្បីការពារ និងអភិរក្សវប្បធម៌ខ្មែរ ទុកឱ្យកូនចៅជំនាន់ក្រោយសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តរបស់ខ្លួនផង និងបម្រើវិស័យទេសចរណ៍ផង។

កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចុះបោះបង្គោលព្រំកំណត់តំបន់ការពារត្រពាំងបុរាណឈ្មោះ ត្រពាំងហែផ្កា ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ការបោះបង្គោលព្រំកំណត់តំបន់ការពារត្រពាំងបុរាណខាងលើ គឺដើម្បីទប់ស្កាត់ការរុករានទន្រ្ទានចូលកាន់កាប់ដីបរិវេណត្រពាំងបុរាណ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ពីសំណាក់ប្រជាពលរដ្ឋ យកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post