យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណបក្សខ្មែរក្រោក និង គណនីហ្វេសប៊ុក របស់លោក វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានឲ្យដឹងថា រហូតមកដល់ពេលនេះ ល្ងាចថ្ងៃទី ០៦ ខែឧសភា ផេគរបស់លោក ដែលមានឈ្មោះថា William Guang មានអ្នកចុច Like ជាង ២៦ម៉ឺននាក់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនអនាមិក នៅឡើយ។
ជនអនាមិក ដែលចូលមកគ្រប់គ្រងផេគរបស់ លោក វិល្លាម ក្រោយពេលប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងរបស់លោក ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលមានតំណែងស្មើទេសរដ្ឋមន្ត្រី កាលពីថ្ងៃចន្ទមក។
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!