header ads

Sponsor

អាជ្ញាធរប្រទេសឥណ្ឌាបាននិយាយនៅថ្ងៃសុក្រនេះថា ទ័ពស្វាមួយក្រុមបានវាយប្រហារទៅ​លើមន្រ្តីពេទ្យម្នាក់ និងបានយកសំណាកឈាមរបស់អ្នកជំងឺដែលបានធ្វើតេស្តវិជ្ជមានជំងឺ​កូវីដ១៩។

ការវាយប្រហារនេះបានកើតឡើងនៅសប្តាហ៍នេះ នៅពេលដែលមន្រ្តីបច្ចេកទេសមន្ទីរពិសោធន៍ម្នាក់ កំពុងដើរនៅក្នុងបរិវេណនៃមហាវិទ្យាល័យវេជ្ជសាស្ត្រស្ថិតទីក្រុងមីរុត​(Meerut)​នៃរដ្ឋ Uttar Pradesh ។វេជ្ជបណ្ឌិតS. K. Garg មន្រ្តីជាន់ខ្ពស់នៃមហាវិទ្យាល័យនេះបាននិយាយថា សត្វស្វាបានចាប់យកនិងរត់គេចខ្លួនជាមួយសំណាកឈាមរបស់អ្នកជំងឺកូវិដ១៩ ដែលកំពុងធ្វើការព្យាបាល។

អាជ្ញាធរបាននិយាយថា ពួកគេមិនទាន់ដឹងច្បាស់ថាតើសត្វស្វាទាំងនោះបានធ្វើកំពប់សំណាកឈាមនោះឬយ៉ាងណានោះទេ ប៉ុន្តែប្រជាជនដែលរស់នៅក្បែរបរិវេណ​មហា​វិទ្យា​ល័យ​​នោះ បានភ័យខ្លាចនៃការឆ្លងរីករាលដាលបន្ថែមទៀត ប្រសិនបើក្រុមសត្វស្វាបាន​យកសំណាកឈាមមានផ្ទុកជំងឺកូវីដ១៩ ចូលទៅដល់តំបន់លំនៅដ្ឋានរបស់ពួកគេ។

លោក Garg បាននិយាយថា វាមិនច្បាស់ទេថា តើសត្វស្វាទាំងនោះអាចឆ្លងវីរុសដែរ​ឬ​អត់​ ប្រសិនបើពួកវាបានប៉ះពាល់ផ្ទាល់ជាមួយសំណាកឈាមនោះ។វីរុសកូរ៉ូណាថ្មីនេះត្រូវបាន​គេជឿជាក់ថា បានឆ្លងចេញពីសត្វពាហនៈទៅជាមនុស្សនៅក្នុងទីផ្សារលក់សត្វព្រៃមួយនៅក្នុងទីក្រុងវ៉ូហានប្រទេសចិនកាលពីចុងឆ្នាំមុន។

ប្រទេសឥណ្ឌាមានករណីឆ្លងវីរុសនេះចំនួន១៦៥.៧៩៩នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន​៤.៧០៦ នាក់៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post