header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

អ្នកឆ្លងជំងឺកូវីដ១៩គឺបានធ្វើដំណើរតាមរថយន្តជាមួយបុរសខ្មែរ១០នាក់ទៀតត្រឡប់ពីប្រទេសថៃ ក្រសួងសុខាភិបាលបានរាយការណ៍នៅថ្ងៃទីសៅរ៍៣០ឧសភានេះថា បានរកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងទាំងអស់នៅក្នុងប្រទេសកើនដល់១២៥នាក់ ដែលក្នុងនោះអ្នកដែលព្យាបាលជាសះស្បើយក៏កើនដល់១២៣នាក់។

ក្រសួងបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩លើកទី១២៥នេះ គឺជាបុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានធ្វើដំណើរទៅចូលរួមកម្មវិធីសិក្សាសាសនាមួយនៅខេត្តយ៉ាឡាក្នុងប្រទេសថៃ ហើយបានវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៨ខែឧសភា ដោយធ្វើដំណើរតាមរយៈរថយន្តទេសចរណ៍១២កៅអីមួយគ្រឿង ដែលមានអ្នកដំណើរនិងអ្នកបើកបរសរុប១១នាក់។

លទ្ធផលធ្វើតេស្ដពីវិទ្យាស្ថានប៉ាស្ទ័របង្ហាញនៅថ្ងៃទី២៩ឧសភាថា បុរសនេះបានឆ្លងជំងឺកូវីដ១៩ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-ជប៉ុនមង្គលបូរីខេត្តបន្ទាយមានជ័យ ចំណែកបុរស៨នាក់ទៀតទទួលបានលទ្ធផលតេស្ដអវិជ្ជមាន និងឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កខេត្ត ខណៈម្នាក់ទៀតកំពុងយកសំណាកទៅធ្វើតេស្ដ៕

ក្រសួងសុខាភិបាល
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post