header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

នៅតាមផ្សារ ជាពិសេសកន្លែងលក់បន្លែត្រីសាច់ ភាគច្រើនពលរដ្ឋដើរប្រជ្រៀតគ្នា ដើម្បីទិញម្ហូបធ្វើអាហារ ហាក់មិនសូវព្រួយបារម្ភ ឬខ្លាចជំងឺកូវីដ១៩ ដូចពីមុននោះទេ ខណៈជំងឺដ៏កាចសាហាវនេះ បានថមថយការឆ្លងនៅកម្ពុជា ប៉ុន្តែនៅលើពិភពលោក កំពុងរីករាលដាលខ្លាំងនៅឡើយ។

ទន្ទឹមនឹងការប្រមូលផ្តុំច្រើនកុះករ នៅក្នុងផ្សារបន្លែត្រីសាច់នេះ យើងសង្កេតឃើញថា ពួកគាត់មិនបានការពារខ្លួនបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល​នោះទេ ជាក់ស្តែង ពលរដ្ឋដើរប៉ះទង្គិចគ្នាមិនបានពាក់ម៉ាស់ គ្មានអាល់កុល ឬជែលជាប់ខ្លួនចំណែកកន្លែងលក់ដូរភាគច្រើន ក៏មិនមានដាក់អាល់កុល ឬជែល ដាក់អោយភ្ញៀវសំអាតដៃសម្លាប់មេរោគផងដែរ។

ទោះយ៉ាងណា រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ផ្សព្វផ្សាយអំពាវនាវម្តង​ហើយម្តងទៀត និងជំរុញអោយពលរដ្ឋមិនត្រូវភ្លេចខ្លួន ក្នុងការការពារ ព្រោះជំងឺកូវី​ដមិនទាន់មានថ្នាំព្យាបាល ហើយពិភពលោកកំពុងតែរាតត្បាតខ្លាំង បើទោះជាកម្ពុជា មានការធ្លាក់ចុះការឆ្លងក៏ដោយ។

គិតត្រឹមថ្ងៃទី ៣០ ខែ ឧសភា កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបទាំងអស់ ១២៥នាក់ បានព្យាបាលជាសះស្បើយចំនួន ១២៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា៕

រូបនៅផ្សារសាលាលេខ៥ កំពង់ឆ្នាំង(៣០\០៥\២០២០)
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post