header ads

Sponsor

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនិយាយថា លោក គីម ជុងអ៊ុន បានបង្ហាញ​ខ្លួនជា​សា​ធា​រណៈ​ជា​លើក​ដំបូង​បន្ទាប់​ពីអវត្តមានរយៈពេល២០ថ្ងៃ។

ទីភ្នាក់ងារសារព័ត៌មាន KCNA រាយការណ៍ថា មេដឹក​នាំកូរ៉េខាងជើង​បានកាត់​ខ្សែ​បូរ​នៅ​ឯការ​បើក​សម្ពោធ​រោង​ចក្រ​ផលិត​ជី​មួយ​កន្លែង។ សារព័ត៌មាននេះបានបន្ថែមទៀតថា ប្រជាជននៅរោងចក្រនេះបាន​«ស្រែក​ហ៊ោក​ញ្ជ្រៀវ​យ៉ាងខ្លាំងនៅពេលគាត់បង្ហាញខ្លួន»។

នេះគឺជាការបង្ហាញខ្លួនលើកដំបូងរបស់លោក បានកើតឡើងចំពេលមានការសង្ស័យទូទាំង​ពិភព​លោក​លើ​សុខ​ភាព​របស់​លោក។ទោះជាយ៉ាងណារការផ្សាយពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ដោយមិនអាចត្រូវ​បានបញ្ជាក់​ដោយ​ឯក​រាជ្យ​ទេ ហើយក៏មិនមានរូបភាពណាមួយរបស់លោក គីម ត្រូវបានគេផ្សព្វផ្សាយនោះដែរ។

នៅពេលត្រូវបានសួរអំពីការលេចចេញសារជាថ្មីរបស់លោកគីម ប្រធានាធិបតីសហរដ្ឋអាមេរិក​ដូណាល់ត្រាំ​បាន​ប្រាប់​អ្នកសារព័ត៌មានថា លោកមិនទាន់ចង់ធ្វើអត្ថាធិប្បាយនៅឡើយទេ៕

ប្រភព៖BBC

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post