មូលហេតុមួយចំនួនដែលគេរិះគន់យើង៖
១.អ្នករិះគន់មិនយល់ពីគំនិត បំណង ហេតុផល ទង្វើ ការងារ តួនាទី សិទ្ធិ របស់យើង
២.អ្នករិះគន់មានគំនិត បំណង និងមូលដ្ឋាន ផ្ទុយ ឬខុសពីគំនិតឬបំណង និងមូលដ្ឋានរបស់យើង
៣.ក្នុងចំណោមគំនិត និងមូលដ្ឋានរបស់យើងនិងគំនិតនិងមូលដ្ឋានរបស់អ្នករិះគន់ អាចមានគំនិតនិងមូលដ្ឋានណាមួយខុស ឬមិនសមហេតុផល
៤.អាចអ្នករិះគន់មានផ្នត់គំនិត គោលជំហរ ឬគោលការណ៍ ដែលត្រូវតែប្រឆាំងនឹងយើង ឬក្រុមរបស់យើង ទោះបីជាយើងគិតត្រូវ ធ្វើត្រូវក៏ដោយ
៥.អាចអ្នករិះគន់ខ្វះពុទ្ធិ ខ្វះព័ត៌មានមូលដ្ឋាន និងខ្វះរបៀបយល់ដឹងពីតថភាព សច្ចភាព ហើយគាត់គ្រាន់តែនិយាយតាមការនឹកឃើញរបស់គាត់។
៦. អ្នករិះគន់ទទួលការញុះញង់ ឬផលប្រយោជន៍ពីអ្នកណាម្នាក់ ឬក្រុមណាមួយ ដែលចង់ ឬជួលឱ្យគាត់រិះគន់ដើម្បីគោលបំណងណមួយ។
៧.អាចអ្នករិះគន់ច្រណែនជាមួយយើង ចង់បង្ខូចកេរ្ដិ៍ឈ្មោះរបស់យើង ឬចង់ផ្ដួលរំលំយើង
៨.អាចអ្នករិះគន់ មិនឱ្យតម្លៃយើង គាត់រើសអើងយើង ឬអាចគាត់ជាមនុស្សមានជំងឺរោគចិត្ត។
៩.អ្វីដែលយើងនិយាយ ឬធ្វើខុសចិត្តឬចំចំណុចខ្សោយរបស់អ្នករិះគន់ ឬធ្វើឱ្យបាត់បង់ផលប្រយោជន៍អ្នករិះគន់
ធ្វើជាមនុស្ស កុំហួសហេតុពេក៖
១.កុំប្រឆាំង ឬគាំទ្រ ដោយគ្មានហេតុផល ដោយមិនគិតត្រូវ ឬខុស
២.កុំជឿ ឬបដិសេធ ដោយមិនបានពិចារណាសព្វជ្រុងជ្រោយ
៣. កុំរិះគន់ ឬសរសើរ ដោយគ្រាន់តែផ្អែកលើអារម្មណ៍ បុរេនិច្ឆ័យ មិនផ្អែកលើតថភាព ការពិនិត្យសង្កេត ការពិចារណា និងការវិនិច្ឆ័យអំពីសច្ចភាព។
៤.កុំស្លូតពេកបណ្ដោយឱ្យគេជិះជាន់ គាបសង្កត់ ចោទប្រកាន់ មូលបង្កាច់ កេងប្រវញ្ច... ដោយគ្មានការតវ៉ា ការរើបម្រាស់ ការបំភ្លឺ ការតស៊ូមតិ ដើម្បីការពារខ្លួន ការពារកត្តិយស ផលប្រយោជន៍ និងអាយុជីវិត ប៉ុន្តែ ក៏កុំកាចពេករហូតដល់មិនទទួលការរិះគន់ស្ថាបនារបស់អ្នកដទៃ យោបល់អ្នកដទៃ ការសម្របសម្រួល ហេតុផល...ផ្ទុយទៅវិញ អាងកម្លាំង ការជេរប្រទេច ភាពមានះ និងហិង្សា...
ប្រភព៖ បណ្ឌិត ឈត ប៊ុនថង, វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា