header ads

Sponsor

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបានឃើញភស្តុតាងដែលបញ្ជាក់ថាវីរុសកូរ៉ូណាថ្មីឬកូវីដ១៩ គឺមានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍នៅក្នុងទីក្រុងវ៉ូហានរបស់ប្រទេសចិន។

កាលពីដើមឡើង ប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិអាមេរិកបាននិយាយថា ខ្លួនកំពុងបន្តស៊ើបអង្កេតអំពីវីរុសនេះ ថាតើបានចាប់ផ្តើមដោយរបៀបណា។ ប៉ុន្តែមន្រ្តីអាមេរិកបាននិយាយថា កូវីដ១៩មិនត្រូវបានបង្កើតឡើងដោយមនុស្សឬកែប្រែហ្សែននោះទេ។

ប្រទេសចិនបានច្រានចោលចំពោះការចោទប្រកាន់ ដែលថាវីរុសនេះកើតចេញពីមន្ទីរពិសោធន៍ និងបានរិះគន់ការឆ្លើយតបរបស់អាមេរិកចំពោះជំងឺកូវីដ១៩នេះ។

នៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍លោក ត្រាំ ត្រូវបានអ្នកសារព័ត៌មានសួរថា តើលោកបានឃើញអ្វីទេដែលផ្តល់ឱ្យលោកមានទំនុកចិត្តខ្ពស់ថា វិទ្យាស្ថាននៅទីក្រុងវ៉ូហាន់ គឺជាប្រភពដើមនៃវីរុសនេះ?”លោក ត្រាំ បានឆ្លើយថា៖«ខ្ញុំបានឃើញ។ ហើយខ្ញុំគិតថាអង្គការសុខភាពពិភពលោកគួរតែខ្មាស់អៀនចំពោះខ្លួនឯង ពីព្រោះពួកគេដូចជាទីភ្នាក់ងារទំនាក់ទំនងសាធារណៈសម្រាប់ប្រទេសចិន»។

ប៉ុន្តែនៅពេលអ្នកសារព័ត៌មានឱ្យលោកឱ្យបំភ្លឺដោយសេចក្តីអត្ថាធិប្បាយ គឺលោក ត្រាំ បាននិយាយថា៖«ខ្ញុំមិនអាចប្រាប់អ្នកបានទេ។ ខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យប្រាប់អ្នកទេ»។លោកក៏បានប្រាប់អ្នកយកព័ត៌មានថា៖«តើពួកគេ [ចិន] បានធ្វើខុស ឬថាតើវាបានចាប់ផ្តើមជាកំហុសហើយបន្ទាប់មកពួកគេបានបង្កើតកំហុសមួយផ្សេងទៀត ឬនរណាម្នាក់ធ្វើអ្វីមួយដោយចេតនា?

លោក ត្រាំ បន្ថែមថា៖«ខ្ញុំមិនយល់ពីរបៀបចរាចរណ៍។ របៀបដែលមនុស្សមិនត្រូវអនុញ្ញាតឱ្យ ចូលទៅក្នុងតំបន់ខ្លះរបស់ប្រទេសចិន ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ខ្លះនៃពិភពលោក។ នោះជារឿងអាក្រក់ដែលជាសំណួរពិបាកសម្រាប់ពួកគេ(ចិន)ក្នុងការឆ្លើយ»។

កាសែត The New York Times បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា មន្រ្តីជាន់ខ្ពស់នៃសេតវិមានបានស្នើសុំភ្នាក់ងារស៊ើបការណ៍អាមេរិក ស៊ើបអង្កេតថាតើវីរុសនេះកើតចេញពីមន្ទីរពិសោធន៍ស្រាវជ្រាវទីក្រុងវ៉ូហានឬយ៉ាងណា។

មន្រ្តីអាមេរិកសុំមិនបញ្ចេញឈ្មោះ ក៏បានប្រាប់ NBC News កាលពីថ្ងៃពុធថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ក៏កំពុងកំណត់ថាតើប្រទេសចិននិងអង្គការសុខភាពពិភពលោក ពិតជាលាក់ព័ត៌មានអំពីវីរុសនេះកាលពីដំបូងឡើយឬយ៉ាងណា៕

ប្រភព៖BBC ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post