header ads

Sponsor

ភ្នំពេញ៖ កម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅតាមបណ្ដាខេត្តនានា ដោយសារជ្រលងសម្ពាធទាបគួបផ្សំនឹងរបបខ្យល់មួសុងពីទិសនិរតី នឹងបក់មកលើកម្ពុជា ចាប់ពីថ្ងៃទី២០-២៦ ខែឧសភានេះ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៩ឧសភា។

បើតាមសេចក្តីជូនដំណឹងដដែល សម្រាប់បណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាលសីតុណ្ហភាពអប្បបរមា២៥អង្សា-២៨អង្សា និងអតិបរិមា៣៧អង្សា-៣៩អង្សា នឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម ហើយផ្នែកវាលទំនាបក្រោមអាចមានភ្លៀងធ្លាក់ច្រើន។ សម្រាប់តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានសីតុណ្ហភាពអប្បបរមា ២៤អង្សា-២៦អង្សា និងអតិបរិមាន ៣៣អង្សា-៣៨អង្សា អាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ ចំណែកនៅតំបន់មាត់សមុទ្រវិញ តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា ២៦អង្សា-២៨អង្សា អតិបរិមមា ៣៣អង្សា-៣៥អង្សា ដែលមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះបាតុភូត ផ្គររន្ទះ និងខ្យល់កន្រ្តាក់ ជាពិសេសនៅតំបន់ជួរភ្នំដងរែក និងតំបន់វាលទំនាបកណ្ដាល ផលប៉ះ ដែលនឹងអាចកើតមានឡើងជាយថាហេតុចាប់ពីថ្ងៃទី២១ ដល់២៦ខែឧសភា ឆ្នាំ ២០២០៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post