header ads

Sponsor

(ស្វាយរៀង ): កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងស្តិតក្រោមការដឹកនាំសម្របសម្រូលផ្ទាល់ពីលោក ស៊ន មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរ គ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្ទះសំណាក់ឈ្មោះស្រែតាឡាក់ ស្តិតក្នុងភូមិថ្មី សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនសង្សយ័ជាមេក្លោង និងបក្ខពួកសរុបចំនួន09នាក់។


ក្នុងប្រតិបត្តិការខាងលើនេះកម្លាំងជំនាញបានដកហូតសំភារះវត្ថុតាងរួមមាន:
-ថ្នាំញៀនចំនួន10កញ្ចប់(ធំ08កញ្ចប់)
-អាវុធខ្លី01ដើម ធុនK59 បង់១គ្រាប់ចំនួន02គ្រាប់
-ជញ្ជីងសំរប់ថ្លឹងថ្នាំញៀន 02គ្រឿង
-ទូរសព្ទ័ដៃចំនួន06គ្រឿង
-ម៉ូតូចំនួន05គ្រឿង ព្រមទាំងសំភារះវេចខ្ចប់ ឧបករណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។


បច្ចុប្បន្នជនសង្សយ័រួមជាមួយវត្ថុាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post