header ads

Sponsor

(ខេត្តស្វាយរៀង)៖​ យេីងឃេីញស្រាប់ហេីយថាក្រុងបាវិត​ រាល់ថ្ងៃនេះ​កំពុងធ្វើការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ ប្រពន្ធ័លូបណ្តោះទឹក សួនច្បារ បង្គោលភ្លើងតាមដងផ្លូវជាច្រេីន​ ដែរធ្វើឲ្យក្រុងបាវិតឥលូវ​ មានសោភណ្ឌ័ភាពស្រស់បំព្រង​អាចធ្វេីអោយ​អង្រួន​ចិត្ត​អ្នក​វិនិយោគ​ជាច្រើន​មក​វិនិយោគ​នៅទីនេះ​។ ដូច្នេះក្រុងបាវិតគឺនៅតែបន្តធ្វើការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ស្ពាន លូបណ្តោះទឹកចេញពីទីក្រុង ពង្រីកផ្លូវភ្លោះ ដាក់បង្គោលភ្លើងបំភ្លឺផ្លូវ​ ក្នុងក្រុងនិងផ្លូវក្រវាត់ក្រុង។

លោកលឹម សៀងហេង អភិបាលនៃគណអភិបាលក្រុងបាវិតបានឲ្យដឹងថា ក្រុងបាវិតកំពុងធ្វើការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ពន្ធ័ ផ្លូវថ្នល់ ពង្រីកផ្លូវជាតិលេខ១​ ក្នុងក្រុងបាវិតជាផ្លូវភ្លោះបានប្រវែង០៥គីឡូម៉ែត្រ​ ចាប់ពីភូមិត្រពាំងផ្លុង​ សង្កាត់បាទី​ ដល់ច្រកទ្វាព្រំដែនអន្តរជាតិបាវិត​ ភូមិបាវិតកណ្តាល​នសង្កាត់បាវិត​ ក្រុងបាវិត​ ដាក់បង្គោលភ្លើងបំភ្លឺផ្លូវដាក់លូបណ្តោះទឹកអមសងខាងផ្លូវ​ សង់ស្ពានកាត់ផ្លូវជាតិលេខ១ ចំនួន០៣កន្លែង លូបណ្តោះទឹកខ្នាតធំ ចំនួន០៣ខ្សែ ទទឹង០៤ម៉ែត្រកម្ពស់២ម៉ែត្រកន្លះប្រវែង៦,៣២០ម៉ែត្រ​ គាំទ្រថវិកាដោយធនាគារអភិវឌ្ឍអាស៊ី(ADB)។

រដ្ឋបាលក្រុងបាវិត បានសាងសង់ផ្លូវវាងក្រុង ប្រវែង០៧គីឡូម៉ែត្រ​ ដាក់ស្ពាន លូកាត់ផ្លូវ ជាច្រើនកន្លែងគាំទ្រសាងសង់ដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តស្វាយរៀង និងមានគម្រោងដាក់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវផងដែរ។​ រួចក៏បានសាងសង់ផ្លូវបេតុងក្នុងក្រុង​ និងមានគម្រោងសាងសង់ផ្លូវបេតុងជាច្រើនខ្សែទៀត​ ក្នុងក្រុងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដោយត្រូវការគាំទ្រពីរាជរដ្ឋាភិបាល ជំនួយពីសប្បុរសជន​ និងអង្គការដៃគូរអភិវឌ្ឍន៍នានាជួយគាំទ្របន្តទៀត​ផងដែរ​ ៕​ ដោយ:​ ស្វាយរៀង​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post