header ads

Sponsor

លោក ​ច័ន្ទ​ សុផល​ អ្នក​សេដ្ឋកិច្ច​ឯក​រាជ្យ និង​ជានាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ បានសរសសេររៀបរាប់ថា៖ ខ្ញុំយល់ថាគ្មានច្បាប់ណាដែលប្រជាពលរដ្ឋស្គាល់ជាងច្បាប់ចរាចរណ៍ទេ។ ជារៀងរាល់ថ្ងៃ អ្នកធ្វើដំណើរទូទាំងប្រទេសត្រូវប្រឈមនឹងច្បាប់នេះ។ គេលើកយកប្រការផ្សេងៗមកនិយាយឬទិតៀន ជាមួយគ្រួសារ មិត្តភ័ក្ដិ អ្នករួមដំណើរ និងអ្នករួមការងារ។

ខ្ញុំយល់ថាច្បាប់ចរាចរណ៍គឺជាមូលដ្ឋានគ្រឹះនៃការកសាងនីតិរដ្ឋ។ ច្បាប់នេះគួរត្រូវបានរៀបចំឱ្យបានល្អ និងសមស្របជាទីបំផុតសម្រាប់ការអនុវត្តប្រកបដោយភាពប្រាកដនិយម។ ភាពចម្រូងចម្រាស់កើតចេញពីច្បាប់នេះគួរមានតិចជាទីបំផុត។

ការដែលកំណត់តឹងតែងពេក និងការកំណត់ដែលមិនប្រាកដនិយម ធ្វើឱ្យមានការអនុវត្តមិនបានទៀងទាត់ និងធ្វើឱ្យប្រជាពលរដ្ឋមានទម្លាប់ឆ្លៀតប្រថុយរំលោភច្បាប់ជាញឹកញាប់។ ទម្លាប់រំលោភច្បាប់ចរាចរណ៍ វាជាបច្ច័យអាក្រក់ដល់ការរំលោភច្បាប់ផ្សេងៗទៀត ដែលធ្វើឱ្យមានការយឺតយ៉ាវខ្លាំងដល់ការកសាងនីតិរដ្ឋ។

ឧទាហរណ៍ ការកំណត់ល្បឿនត្រឹម៣០គមក្នុងមួយម៉ោងនៅទីប្រជុំជន និងការកំណត់ល្បឿនទូទៅ មានភាពមិនប្រាកដនិយមទេ។ អ្នកបើកបរភាគច្រើនទំនងជាមិនអាចគោរពបានទេ។ ការកំណត់ល្បឿន គួរធ្វើតាមស្ថានភាពផ្លូវ ជាក់ស្តែង។ នៅមានទិដ្ឋភាពផ្សេងៗទៀតនៃច្បាប់នេះដែលមានភាពចម្រូងចម្រាស់ខ្លាំង តាមការយល់ឃើញរបស់ខ្ញុំ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post