header ads

Sponsor

សារព័ត៌មានយ៉ុនហាប(Yonhap News)បានរាយការណ៍ថា កងទ័ពកូរ៉េខាងត្បូងនិងកូរ៉េខាងជើង​បាន​​បាញ់​ឆ្លើយ​ឆ្លង​គ្នា​នៅឯព្រំដែនប្រទេសទាំងពីរ នៅព្រឹកថ្ងៃអាទិត្យ ហើយពេលនេះភាគីទាំង​ពីរ​កំពុង​ពិភាក្សា​គ្នាតាម​រយៈខ្សែទំនាក់ទំនងយោធា។

ការបាញ់ឆ្លើយឆ្លងដាក់គ្នានេះបានកើតឡើង បន្ទាប់ទាហានប្រទេសកូរ៉េខាងជើង បានបាញ់សំដៅ​ទៅ​លើ​ប៉ុស្តិ៍​យាម​កង​ទ័ព​កូរ៉េ​ខាងត្បូង ហើយក៏បានឆ្លើយតបដោយការបាញ់ព្រមានទៅវិញ។

សារព័ត៌មានយ៉ុនហាបបន្តថា មិនមានរបាយការណ៍ស្តីពីគ្រោះថ្នាក់ដល់កងទ័ពកូរ៉េខាងត្បូងឡើយ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post