 ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរចុះត្រួតពិនិត្យអនាម័យ នៅតាមភោជនីយដ្ឋាននានា ដើម្បីធានាសុវត្ថិភាពដល់អតិថិជន និងប្រជាពលរដ្ឋ។ នេះបើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរចុះត្រួតពិនិត្យអនាម័យ នៅតាមភោជនីយដ្ឋាននានា ដើម្បីធានាសុវត្ថិភាពដល់អតិថិជន និងប្រជាពលរដ្ឋ។ នេះបើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។លោក ខៀវ កាញារីទ្ធ បានស្រង់សម្តីសម្ដេច ហ៊ុន សែន ក្នុងកិច្ចប្រជុំអនុម័តសេចក្តីព្រាងច្បាប់ នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ឧសភា ថា៖«សម្តេចបានអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យអនាម័យតាមភោជនីយដ្ឋាន បើខ្វះចន្លោះត្រូវណែនាំ បើណែនាំមិនអនុវត្តអាចបិទជាបណ្តោះអាសន្នរហូតរៀបចំមានអនាម័យហើយចាំអនុញ្ញាតអោយបើកជាថ្មីវិញ »។
សម្ដេច ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរចុះត្រួតពិនិត្យអនាម័យតាមភោជនីយដ្ឋាន និងរមណីដ្ឋាននេះ ដើម្បីការងារកុំឱ្យមានជំងឺឆ្លងផ្សេងៗ ខណៈដែលកម្ពុជា ក៏ដូចជាពិភពលោក កំពុងប្រឈមមុខនឹងជំងឺកូវីដ១៩ ។
ផ្ដល់សិទ្ធិដោយ khmernas
 

